(អាមេរិក)៖ លទ្ធផលនៃការដេញថ្លៃ ទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយនឹងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានបញ្ចប់ហើយ ជាមួយនឹងទឹកប្រាក់ ៥១៥,០០០ដុល្លារអាមេរិក ប៉ុន្តែអ្នកឈ្នះមិនត្រូវបាន គេបង្ហើបឲ្យស្គាល់ឈ្មោះឡើយ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Apple Insider ចេញផ្សាយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។
គេហទំព័រ CharityBuzz បានបង្កើតកម្មវិធីមនុស្សធម៌ ដោយបង្កើតការដេញថ្លៃទទួលទានអាហារ ថ្ងៃត្រង់ជាមួយលោក Tim Cook ដែលទឹកប្រាក់ទាំងអស់ នឹងត្រូវផ្ដល់ទៅឲ្យមជ្ឈមណ្ឌល Robert F. Kennedy Center ក្នុងការយកទៅប្រើប្រាស់ លើវិស័យមនុស្សធម៌ និងសិទ្ធិមនុស្ស។
អ្នកដែលឈ្នះក្នុងការដេញថ្លៃ ត្រូវបានក្រុមហ៊ុន Apple ផ្ដល់កាត VIP ចំនួន ២សន្លឹក ដើម្បីទទួលទានអាហារថ្ងៃត្រង់ ចំនួន ៣០នាទី ជាមួយលោក Tim Cook នៅការិយាល័យកណ្ដាល របស់ក្រុមហ៊ុន Apple ជាលក្ខណៈឯកជន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង