តាមគេហទំព័រ Pocketnow និងសៀវភៅណែនាំប្រើប្រាស់មួយក្បាល ដែលបានលេចចចាមអារាម យើងឃើញថា LG កំពុងតែរៀបចំបង្ហាញណែនាំនូវ ស្មាតហ្វូនថ្មីមួយគ្រឿង ដែលមានឈ្មោះថា G Vista សម្រាប់ប្រព័ន្ធទូរស័ព្ទចល័ត Verizon និង AT&T។ ឧបករណ៍នេះ មានរូបរាងខាងក្រៅ ប៊ូតុងចុង នៅផ្នែកខាងក្រោយនិង Sensor Laser ដូចទៅនឹង LG G3 ណាស់ ប៉ុន្តែជាក់ស្តែងស្មាតហ្វូនប្រើប្រាស់ អេក្រង់ទំហំ 5,7" កំរិតរីសូលុយហ្សិន 540 x 960។ ប្រៀបធៀបជាមួយ G3 គឺប្រើបន្ទះអេក្រង់ទំហំ 5,5" កំរិតរីសូលុយហ្សិន 1440 x 2560 ចំណែក G3 Mini/Beat គឺប្រើអេក្រង់ទំហំ 4,5" កំរិតរីសូលុយហ្សិន 720 x 1280។
ក្រៅពីនេះ G Vista នៅបំពាក់ CPU Snapdragon 400 Quad Core, តំណភ្ជាប់ 4G LTE, កាមេរ៉ា ក្រោយ 8MP, កាមេរ៉ាមុខ 1,3MP, ថាមពលថ្ម 3200mAh មេម៉រីក្នុង 8GB អាចបន្ថែមមេម៉ូរីក្រៅតាម រយះកាត microSD។
លទ្ធភាពច្រើន ស្មាតហ្វូននេះ នឹងត្រូវបង្ហាញណែនាំ នៅថ្ងៃទី៣១ ខែកក្កដានេះតែម្តង៕
លក្ខណៈសម្បត្តិចចាមអារាម មូលដ្ឋានរបស់ LG G Vista:
ប្រែសម្រួល៖ សិលា
ប្រភព៖ My LG Phones, PoketNow, Tinnhte