CamNews

ទូរស័ព្ទ 

Nokia បានបង្ហាញម៉ូដែលមានកំណត់ Lumia 520 Napoli Limited ដ៏ស្រស់ស្អាត

Nokia Lumia 520 គឺជាស្មាតហ្វូន Windows Phone មួយដែលបានលក់ដាច់ជាងគេបំផុត តាំងពី
ដើមរហូតពេលបច្ចុប្បន្ននេះ។ បើទោះបីជាបានបង្ហាញខ្លួន រាងយូរបន្តិចហើយក្តី ប៉ុន្តែដោយសារ
លក្ខណៈសម្បត្តិ និងតំលៃលក់សមរម្យ Lumia 520 នៅតែជាស្មាតហ្វូន ដែលមានទីផ្សារល្អ សួរ
រកទិញពីសំណាក់អតិថិជន។ ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានបន្តអភិវឌ្ឍស្មាតហ្វូននេះ
ដោយធ្វើសហការជាមួយក្លឹបបាល់ទាត់ SSC Napoli នៅ Seria A របស់អ៊ីតាលី។

កីឡាករ Hamsik (ខាងឆ្វេង) និង​ Lumia 520 SSC Napoli Limited Edition

Nokia Lumia 520 ម៉ូដែលនេះ មានឈ្មោះហៅពេញថា Lumia 520 SSC Napoli Limited Edition
ដែលទើបតែបង្ហាញខ្លួននៅប្រទេសអ៊ីតាលី មុននេះមួយសប្តាហ៍។ ស្មាតហ្វូននៅតែរក្សា លក្ខណៈ
សម្បត្តិ ដូចវើហ្សិនដើមទាំងអស់ ប៉ុន្តែសំបកក្រៅរបស់វា ត្រូវបានរចនាម៉ូតទៅតាមគំរូអាវប្រកួត
របស់ក្លឹប Napoli។

កីឡាករ Higuain (ខាងឆ្វេង) និង Lumia 520 SSC Napoli Limited Edition

Lumia 520 SSC Napoli Limited Edition បានភ្ជាប់មកជាមួយនឹងឈ្មោះ កីឡាករឆ្នើមពីររូប របស់
ក្លឹប Napoli គឺកីឡាករ Hamsik និង Higuain។ បើសិនជាអ្នកជាអ្នកគាំទ្ររបស់ក្លឹប Napoli (និយាយ
ដោយឡែក) ឬជាអ្នកគាំទ្របាល់ទាត់ (និយាយរួម) អ្នកអាចធ្វើការកុម្មង់ទិញ Nokia Lumia 520 SSC
Napoli Limited Edition បាននៅតាមបណ្តាហាងនៅអ៊ីតាលី ជាមួយនឹងកំរិតតំលៃលក់ ១៦៩ អឺរ៉ូ
(ប្រហែលជា ២៣០ ដុល្លារ)៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Nokia Lumia 520 Edition Limited Napoli Smartphone Hightech