នេះគឺជាផលិតផលមួយដែលកើតចេញពីការច្នៃប្រឌិតរបស់អ្នកនិយមប្រើប្រាស់ទូរស័ព្ទ
ជាមួយនឹងការដាក់ឈ្មោះថា iSung Galaxy 5។
ដោយការនឿយហត់នឹងការប្រកួតប្រជែងជាមួយបញ្ហារក្សាសិទ្ធិបញ្ញារបស់ក្រុមហ៊ុនធំពីរគឺ Apple
និង Samsung អ្នកប្រើប្រាស់ទូរស័ព្ទដៃបានច្នៃប្រឌិតចេញនូវគំរូ "Superphone" មួយ ដែលជាការ
រួមផ្សំគ្នារវាង iPhone និង Samsung Galaxy S III។
គំរូ Concept ការរួមបញ្ចូលគ្នារវាង iPhone 5 និង Galaxy S III
និយាយពីការរចនា ផលិតផលនេះត្រូវបានបំពាក់ដោយអេក្រង់ទំហំធំជាង 4 inch ផ្នែកគែមនៃ
ទូរស័ព្ទមានរាងមូលៗដូច Galaxy S III, មានប៊ូតុង Home, អេក្រង់ខាងក្រៅដូចទៅនឹង iPhone
ប៉ុន្តែមានបន្ថែមនូវប៊ូតុង Touchscreen ពីរទៀតនៅអមសងខាងដូចទៅនឹង Samsung Galaxy។
វានៅតែប្រើប្រាស់ "Slide to unlock" ប៉ុន្តែបានបំពាក់បន្ថែមនូវរន្ធដើម្បីបន្ថែមមេម៉ូរីប្រភេទ microSD
ថតរូបលឿន (Burst Shot) របស់ S III រឺអាចបង្រួមវីដេអូតូចធំដើម្បីងាយស្រួលចង់ប្រើកម្មវិធីផ្សេងៗ
ទៀត (Pop up Play)។ ទស្សនាវីដេអូខាងក្រោម៖
វីដេអូ គំរូ Concept ការរួមបញ្ចូលគ្នាដ៏អស្ចារ្យរវាង iPhone 5 និង Galaxy S III
ដោយ៖ សិលា
ប្រភព៖ zing