CamNews

ព័ត៌មានបច្ចេកវិទ្យា 

ចំនួននៃភាពស្មោះស្ម័គ្ររបស់អ្នកប្រើប្រាស់ iPhone នៅអាមេរិច និងអឺរ៉ុបខាងលិច មានការធ្លាក់ចុះ

នេះជាលើកដំបូងហើយបើគិតតាំងពីផលិតផល iPhone បានបង្ហាញខ្លួនកាលពីឆ្នាំ 2007 ចំនួន
អ្នកប្រើប្រាស់ iPhone ដែលចង់ទិញស្មាតហ្វូនស៊េរីបន្ទាប់របស់ Apple មានការធ្លាក់ចុះ។ នេះ
គឺជាលទ្ធផលពីការស្រាវជ្រាវថ្មីមួយដែលត្រូវបាន Strategy Analytics (SA) ធ្វើការស្រាវជ្រាវ។
ក្នុងនោះ 88% អ្នកប្រើប្រាស់ iPhone នៅអាមេរិចបានឲ្យដឹងថា ពួកគេនឹងទិញ iPhone ស៊េរី
បន្ទាប់ពេលដែលវាបង្ហាញខ្លួន។ ចំនួននេះគឺទាបជាងកំរិត 93% ស្ថិតិកាលពីឆ្នាំទៅដែលស្រាវ
ជ្រាវដោយ SA ដូចគ្នា។ មិនមែនមាននៅតែអាមេរិច ការស្រាវជ្រាវខាងលើក៏ត្រូវបានធ្វើឡើង
នៅបណ្តាប្រទេសឯអឺរ៉ុបខាងលិច ដែលលទ្ធផលគឺទទួលបាន 75% បានថយចុះ13% បើប្រៀប
នឹងចំនួន 88% កាលពីឆ្នាំ 2011។

បណ្តាអ្នកវិភាគ និងសារព័ត៌មានជាច្រើនបានធ្វើការស្តីបន្ទោសក្រុមហ៊ុន Apple ក្នុងការធ្វើឲ្យបាត់
នូវភាពច្នៃប្រឌិត ដែលកត្តានេះបានធ្វើឲ្យអ្នកប្រើប្រាស់ដែលស្មោះស្ម័គ្រនឹង Apple ត្រូវបង្ខំចិត្តគិត
សារជាថ្មីថាគួរតែបន្តទិញ iPhone ស៊េរីបន្ទាប់រឺក៏អត់? រឿងដែលគួរព្រួយបារម្ភសំរាប់ Apple គឺចំនួន
អ្នកដែលស្មោះស្ម័គ្រនឹង Apple ធ្វើការគិតឡើងវិញនេះកំពុងតែមានការកើនឡើងជាលំដាប់៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: Loyalty of iPhone U.S Western Europe decline hightech