ស្ទើរតែមិនគួរអោយជឿ ៖ លោក Sean Cole វ័យ ២៤ ឆ្នាំជាបុគ្គលិក IT ម្នាក់មកពីក្រុង
Darwin ប្រទេសអូស្រ្តាលី ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ដោយសារតែ
ការវាយប្រហារ ពីសំណាក់ក្រពើកំណាច ស្របពេលដែលគាត់បានចូលរួមក្នុងកម្មវិធីខួប
កំណើតគំរប់ ៣០ ឆ្នាំរបស់មិត្តភក្កិខ្លួន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហ
ទំព័រសារព័ត៌មានបរទេស upi ដែលទើបតែបានចេញផ្សាយ ៤ ម៉ោងមុននេះ ។
គួររំឭកផងដែរ កម្មវិធីខួបកំណើតខាងលើត្រូវបានធ្វើ ឡើងកាលពីរសៀលថ្ងៃសៅរ៍កន្លង
ទៅ នៅឯទន្លេ មារី (Mary River) ។ អំឡុងពេលនៃការប្រារព្ធកម្មវិធី លោក Sean ក៏ដូចជា
អ្នកមួយចំនួនផ្សេងទៀត បានសម្រេចចិត្តក្នុងការចុះ ហែលទឹកទន្លេលេង តែដឹងអីថា រំ
ពេចនោះ ស្រាប់តែកើតមានឡើងនូវសោកនាដកម្មនេះតែម្តង ពោលគឺ ក្រពើកំណាចប្រ
វែងជិត ៥ ម៉ែត្រ បើកការវាយប្រហារ ដោយខាំអូសពាំគាត់ចូលទៅក្នុងផ្ទៃទឹក។
យ៉ាងណាមិញ មន្រ្តីប៉ូលីសប្រចាំតំបន់នេះ បញ្ជាក់អោយដឹងថា ក្រុមមនុស្ស ១៥ នាក់
អាចធ្វើជាសាក្សីបាន ខណៈពេលដែលបានឃើញហេតុការណ៍នេះដោយផ្ទាល់ ។ ដោយ
ឡែក សាកសពលោក Sean មិនទាន់បានរកឃើញនូវឡើយនោះទេ។
ជាការពិត ទន្លេ មារី គឺជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពមួយ ដែលទទួលបានការ
គាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទៅ និយមទៅលេងកំសាន្ត ក៏ប៉ុន្តែរាល់អ្នកទេសចរទាំង
អស់ ត្រូវបានហាមមិនអោយចុះចូលហែលទឹកនោះទេ ក៏ព្រោះតែទន្លេមួយនេះ ពោរពេញ
ទៅដោយក្រពើជំទង់កំណាច៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត មាននៅខាងក្រោម ៖
- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន
- ស៊ីមួយកណ្តាប់ដៃ ពេញផ្ទៃមុខ ក្រោយជិះស្គីក្តារ ទៅបុកក្មេងតូច ដោយអចេតនា
- "កំពូលអ្នកចម្បាំងឆ្លាម" នារីម្នាក់ ស្ថិតនៅក្នុងឈុត ប៊ីគីនី ហែលទឹក ជាមួយឆ្លាម
- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល ចាប់
កំណើត
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ upi