តាមប្រភពពី GSM Arena បានឲ្យដឹងថា HTC បានដាក់លក់ ស្មាតហ្វូន One ទាំងពីរ Version ក្រោម
ទម្រង់ Unlock អាចប្រើបានគ្រប់ប្រព័ន្ធ ដែលក្នុងនោះ Version 32 GB មានតំលៃ 575 USD ក្នុងពេល
ដែល Version 64 GB មានតំលៃ 650 USD។
ដូចជាមួយ Galaxy S4, One របស់ HTC គឺជាស្មាតហ្វូនស៊េរីខ្ពស់ និងទទួលបានការចាប់អារម្មណ៍
ច្រើនពីអ្នកនិយមលេងស៊េរីស្មាតហ្វូន ពេលកន្លងមកនេះ។ ស្មាតហ្វូនរចនាម៉ូតសំបកធ្វើពីអាលុយ
មីញ៉ូម មិនអាចដោះចេញបាន ដ៏ស្អាតប្លែកភ្នែក, អេក្រង់ HD ទំហំ 4,7 inch, chip quad core, ប្រើ
Android ជាមួយនឹង Interface Sense 5 ដ៏ទាក់ទាញ និងជាពិសេស កាមេរ៉ាបច្ចេកវិទ្យា Ultrapixel
4 megapixel៕
ដោយ៖ សិលា
ប្រភព៖ VE