Samsung ទើបតែបង្ហាញជាផ្លូវការនូវទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា Galaxy Chat។
នេះជាផលិតផលដំបូង បន្ទាប់ពី Galaxy S III ដែលបានបំពាក់ Nature UX នៅលើ
Android 4.0 ជាមួយនឹង"ការរចនាទទួលអារម្មណ៍ពីធម្មជាតិ ហើយផ្តល់ដល់មនុស្ស"។
Galaxy Chat មានKeyboard QWERTY គ្រប់គ្រាន់ និងមានប៊ូតុងចុចដាច់ដោយឡែកមួយទៀត
ដើម្បីជាការងាយស្រួលដល់ការចុចសារ ChatON របស់ Samsung។ និយាយពីរូបសណ្ឋាន Galaxy
Chat មានអេក្រង់ 3" inch កំរិតពន្លឺ 320 x 480, មេម៉ូរីក្នុង 4GB, កាមេរ៉ា 2 megapixel មិនមានអំពូល
flash LED។ Galaxy Chat នឹងដាក់លក់នៅអេស្បាញក្នុងខែនេះ និងពង្រីកទូលំទូលាយលើទីផ្សារ
ពិភពលោកក្នុងរយះពេលខាងមុខនេះ។ Samsung មិនបានបង្ហាញពីតំលៃលក់របស់ Galaxy Chat
ទេ ដោយគ្រាន់និយាយថា តំលៃនឹងសមរម្យក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។
Samsung Galaxy Chat
រូបសណ្ឋានរបស់ Samsung Galaxy Chat:
> អេក្រង់ Touchscreen ទំហំ 3" inch កំរិតពន្លឺ 320 x 480
> កាមេរ៉ាខាងក្រោយ 2 megapixel មិនមានអំពូល flash
> មេម៉ូរីក្នុង 4GB អាចបន្ថែមបានតាមរយះកាត microSD
> អាចភ្ជាប់ Wifi, Bluetooth, GPS, microUSB
> ថ្ម 1200mAh
> ប្រព័ន្ធប្រតិបត្តិការ Android 4.0, Nature UX
> មានស្រាប់កម្មវិធី QuickOffice
> ប៊ូតុងចុចប្រភេទ QWERTY
> មិនទាន់មានព័ត៌មានពី CPU, RAM
ដោយ៖ សិលា
ប្រភព៖ TTE