CamNews

បច្ចេកវិទ្យា 

Chromeបានក្លាយជាBrowserល្អជាងគេ បំផុតចក្រវាឡ៏

តាមការឲដឹងពីក្រុមហ៊ុនស្រាវជ្រាវStatcounter, Chrome ទើបបានក្លាយជាBrowser
លេចធ្លោ
បំផុតចក្រវាឡ៏ដោយបានយកឈ្នះInternet Explorer។

នេះជាលើកដំបូងដែលBrowserរបស់Google ទទួលបានភាគហ៊ុនទីផ្សារមធ្យម ខ្ពស់ជាងគូប្រកួត
ប្រជែងMicrosoft ក្នុងរយះពេលពេញមួយសប្តាហ៍នេះ(ពីថ្ងៃទី14/5 ដល់ 20/5)។
លំហូរនៃការប្រើប្រាស់តាមរយះChrome ដណ្តើមបាន31,88% នៅលើពិភពលោក ចំណែក
Internet Explorer ឈរនៅលំដាប់ទី2ជាមួយ31,47%។ ការដែលខុសគ្នាបន្តិចបន្តួចនេះបង្ហាញ
អោយឃើញថាInternet Explorer នៅតែមានអ្នកប្រើច្រើនមកពីច្រើនតំបន់ផ្សេងគ្នា(IEជាBrowser
ដែលមានស្រាប់នៅលើWindows, ប្រព័ន្ធប្រតិបត្តិការត្រូវបានSet up មានចំនួន90%លើកុំព្យូទ័រ)។
ជាក់ស្តែង អ្នកនិយមប្រើប្រាស់អ៊ីនធើណេតកំពុងមានទំនោរលើការចូលចិត្តChrome ព្រោះតែវា
មានសាមញ្ញ និងមានល្បឿនដំណើរការអស្ចារ្យ។ លទ្ធផលនៃការស្ទង់មើលរបស់Statcounter បាន
វាយតំលៃដោយផ្អែកលើដំណើរការចូលមើលឯកសារលើ3លានWebsites៕

ដោយ៖ nano
ប្រភព៖ k14

 

Tags: Chrome Browser hightech