CamNews

ថេបប្ល៊ែត 

ឮល្បីថា Asus កំពុងបង្កើត Tablet ថ្មី បន្ទាប់ពីជោគជ័យជាមួយ Google

ប៉ុន្មានខែមុន មានលេចនូវពាក្យចចាមអារ៉ាមជាច្រើន និយាយថាក្រុមហ៊ុន ASUS កំពុងតែសកម្ម
ក្នុងការផលិត Tablet ពីរម៉ូដែលទៀត ដែលមានអេក្រង់ទំហំ ៧អ៉ីញ និងដំណើរការដោយប្រព័ន្ធ
ប្រតិបត្តិការ Android 4.1 Jelly Bean របស់ក្រុមហ៊ុន Google។

យោងតាមប្រភពគេហទំព័រ GSM Arena ចុះផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២ បានឲ្យដឹងថា
Tablet ទាំងពីរនោះមានឈ្មោះថា «ME172V និង ME371V» ហើយប្រភពដដែលបាន បន្ថែមទៀត
ថាក្រុមហ៊ុន ASUS នឹងយក Tablet ទាំងពីរនេះ ទៅបង្ហាញក្នុងថ្ងៃ CES នាដើមឆ្នាំ ២០១៣ នៅទី
ក្រុង Las Vegas សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ME172V និង ME371 គឺជា Tablet ដែលដំណើរដោយ Android 4.1 Jelly Bean
និងមានតម្លៃទាប។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ Tablet នីមួយៗ៖

Tablet ម៉ូដែល ME172V

- អេក្រង់ទំហំ ៧អ៉ីញ
- កម្រិតភាពច្បាស់ 1024 x 600 ភិចសែល
- បច្ចេកវិទ្យាអេក្រង់ TN
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
- អង្គប្រតិបត្តិ CPU single-core Cortex-A9
- មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16 GB
- RAM ទំហំ 1 GB
- កាមេរ៉ា 1.3 មេហ្គាភិចសែល

Tablet ម៉ូដែល ME371V

- អេក្រង់ទំហំ ៧អ៉ីញ
- កម្រិតភាពច្បាស់ 1280 x 800 ភិចសែល
- បច្ចេកវិទ្យាអេក្រង់ IPS LCD
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
- អង្គប្រតិបត្តិ CPU Intel Atom 1.2 GHz
- RAM ទំហំ 1 GB
- មេម៉ូរ៉ីក្នុងម៉ាស៊ីន 16 GB អាចបន្ថែមបានប្រភេទ microSD card រហូតដល់ 32 GB
- កាមេរ៉ា 3 មេហ្គាភិចសែល
- មានបំពាក់បច្ចេកវិទ្យា Bluetooth, Wi-Fi, 3G, GPS៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Asus Tablet Google hightech