យោងតាមប្រភពព័ត៌មានផ្ទៃក្នុង ដែលបានផ្គត់ផ្គង់ដោយ Wzor បានឲ្យដឹងថា Microsoft នឹងធ្វើការ បង្ហាញណែនាំ Windows 9 នៅរដូវស្លឹកឈើជ្រុះ ពោលចុងឆ្នាំនេះ។ វាអាចត្រូវនឹងខែ តុលា ព្រោះថា នេះគឺជាពេលវេលា ដែលក្រុមហ៊ុនធ្លាប់ធ្វើការបង្ហាញណែនាំ Windows 7 និង Windows 8។
ព័ត៌មានខាងលើ់បានបង្ហាញឲ្យឃើញថា Windows 9 នឹងបង្ហាញណែនាំឆាប់ជាងព័ត៌មានលេចឮ កាលពីពេលមុន ដែលថាវានឹងបង្ហាញ នៅក្នុងខែមេសា ឆ្នាំ២០១៥។ បើតាមរបាយការណ៍មុននេះ Windows 8.1 នឹងទទួលបានវើហ្សិនអាប់ឌេត GDR1, Windows Phone នឹងបង្ហាញណែនាំវើហ្សិន 8.1 នៅក្នុងសន្និសិទ Build 2014 របស់ Microsoft។
ប្រភពបានឲ្យដឹងបន្ថែមថា Microsoft នឹងនិយាយច្រើនជាងនេះ អំពី Windows 9 នៅក្នុងសន្និសិទ ខាងមុខនេះ។ កាលពីដំបូង Windows 9 ត្រូវបានគេរំពឹងថា នឹងបង្ហាញណែនាំនៅដើមឆ្នាំ ២០១៥ រួម ជាមួយនឹង Windows Phone 9 និងវើហ្សិនអាប់ឌេតថ្មីដល់ Xbox One។ ក្រៅពីនេះ Windows RT ក៏អាចនឹងរួមបញ្ចូលគ្នា ជាមួយនឹង Windows Phone ផងដែរ។
សន្និសិទបច្ចេកវិទ្យា Microsoft Build 2014 នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ០២ ខែមេសា ដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ នៅ San Francisco សហរដ្ឋអាមេរិច៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress