CamNews

ព័ត៌មានបច្ចេកវិទ្យា 

[Concept] Apple iWatch ដោយយកលំនាំតាម iPhone បង្រួមតូច ស្អាតគួរឲ្យទាក់ទាញ

ព័ត៌មានចចាមអារាមជាច្រើន ស្តីពីគំរូនាឡិកាឆ្លាតវៃរបស់ Apple បានលេចឮចេញមក ជាមួយនឹង ឈ្មោះហៅថា iWatch។ អ្នករចនាម៉ូតក្រាហ្វ្រិក Martin Hajek បានធ្វើការគូសព្រាង រូបភាពរបស់ iWatch ដោយយកស្ទីលលំនាំតាម iPhone បង្រួមតូច។

យកលំនាំតាមស្ទីលរបស់ iPhone 5S និង iPhone 5C, Martin បានអភិវឌ្ឍនូវគំរូនាឡិកាឆ្លាតវៃពីរ គំរូគឺ iWatch S និង iWatch C។ គំរូ concept iWatch នេះ មានការរចនាម៉ូតអេក្រង់កោង ខ្សែស្បែក ដែលធ្វើឲ្យ SmartWatch មានលក្ខណៈស្អាតទាន់សម័យ។ ដូចទៅនឹង iPhone, iWatch S ត្រូវបាន រចនាម៉ូតតួធ្វើអំពីលោហធាតុ ដែលក្នុងនោះ iWatch C មានបន្ថែមជាមួយនឹងពណ៌ជាច្រើន យ៉ាង ស្រស់ស្អាត។

ការប្រកួតប្រជែងជាមួយនឹង ឧបករណ៍ពាក់ដៃ កំពុងតែមានការពុះកញ្ជ្រោលខ្លាំង។ ក្នុងនោះ ទាំង Samsung, Sony ក៏ដូចជាក្រុមហ៊ុនជាច្រើនផ្សេងទៀត បានប្រជែងគ្នា បង្ហាញបញ្ចេញនូវ គំរូនាឡិ កាឆ្លាតវៃ រៀងៗខ្លួនរួចមកហើយ ប៉ុន្តែសម្រាប់ Apple គឺមិនទាន់បង្អួត នាឡិកាឆ្លាតវៃ របស់ខ្លួន នៅឡើយទេ។ 

រូបភាពគំរូម៉ូដែល Concept នៃ iWatch S និង iWatch C ដែលរចនាម៉ូតឡើងដោយ Martin Hajek ៖

iWatch S

iWatch C

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Concept Apple iWatch miniature iPhone SmartWacth Hightech