ការតាំងពិព័រណ៍ Mobile World Congress ឆ្នាំនេះ Tablet ទំហំតូចត្រូវបានគេយកមកតាំងពិព័រណ៍
ច្រើន។ កត្តានេះបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនផលិតមានការចាប់អារម្មណ៍ទៅលើ Tablet
ដែលមានទំហំអេក្រង់តូច ច្រើនជាងមុន។
ខាងក្រោមនេះ គឺជាបណ្តា Tablet ដែលមានការលេចធ្លោនៅក្នុង MWC 2013 ៖
Galaxy Note 8.0
Galaxy Note 8.0 មានអេក្រង់ទំហំ 8 inch ជាមួយនឹងកំរិតពន្លឺ 1.280 x 800 pixel។ វាបំពាក់នូវ
CPU Exynos 4412 Quad Core ល្បឿន 1,6 GHz, chip ក្រាហ្វិក Mali-400MP, RAM 2 GB។
Camera មុខមានទំហំ 1,3 និងក្រោយទំហំ 5 megapixel ហើយវាក៏មានបំពាក់នូវប៊ិច S-Pen
ផងដែរ។
Asus FonePad
មិននាំយករូបសណ្ឋានមកប្រកួតប្រជែង, Asus បង្ហាញ FonePad ឡើងដោយសង្កត់ធ្ងន់ទៅលើ
ការអាចហៅទូរស័ព្ទ ដែលស្ទើរតែគូប្រកួតប្រជែងទំហំ 7 inch ផ្សេងទៀតមិនទាន់មាន។
វាមានអេក្រង់ដែលមានកំរិតពន្លឺ 1.280 x 800 pixel, CPU Intel Atom Dual Core Z2420 ល្បឿន
1,2 GHz, RAM 1 GB និងមានមេម៉ូរីក្នុង 8 GB និង 16 GB។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1,
camera 3 megapixel, webcam 2 MP, ថ្មអាចប្រើបាន 9 ម៉ោងជាប់គ្នា។
HP Slate 7
HP Slate 7 ប្រើប្រាស់អេក្រង់ដែលមានកំរិតពន្លឺ 1.024 x 600 pixel។ ក្រៅពីនេះ វាត្រូវបានបំពាក់
នូវ CPU Dual Core ARM Cortex-A9 ល្បឿន 1,9 GHz, RAM 1 GB, មេម៉ូរីក្នុង 8 GB និងអាច
បន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD។ Model នេះមានកាមេរ៉ាទំហំ 3 megapixel, Wi-Fi
រួមជាមួយបច្ចេកវិទ្យាសម្លេង Beats Audio ដូច laptop ជាច្រើនទៀតរបស់ HP ដែរ។
Xperia Tablet Z
Tablet ថ្មីបំផុតរបស់ជប៉ុន បានបង្កឲ្យគេមានចំណាប់អារម្មណ៍ច្រើន ដោយសារតែការរចនាម៉ូដ
ភ្លឺរលោង មានកម្រាស់តែ 6,9 mm ស្តើងជាងគេបំផុតលើពីភពលោក និងសមត្ថភាពការពារការ
ជ្រាបទឹក និងធូលី។ វាត្រូវបានបំពាក់នូវ CPU Qualcomm Snapdragon S4 Pro Quad Core
ល្បឿន 1,5 GHz, RAM 2 GB, camera 8,1 megapixel ជាមួយ Sensor Exmor R, webcam 2,2 MP
ថត video 1080p និងបច្ចេកវិទ្យាសម្លេង S-Force។
អេក្រង់ទំហំ 10,1 inch របស់ Xperia Tablet Z មានកំរិតព្លឺ 1.920 x 1.200 pixel ប្រើប្រាស់បច្ចេក
វិទ្យា Mobile Bravia Engine 2 ដែលធ្វើឲ្យអេក្រង់មានពន្លឺភ្លឺច្បាស់ ត្រជាក់ភ្នែក៕
ដោយ៖ សិលា
ប្រភព៖ VE