បើតាមសំដីរបស់អ្នកវិភាគ Goldman Sachs អោយដឹងថា Microsoft ជាក្រុមហ៊ុនដែលកំពុង ទទួលបានផលប្រយោជន៍ដ៏ច្រើនបំផុតពី Android ជាមួយទឹកប្រាក់ចំនួន ៤៤៤ លានដុល្លា
អាមេរិក ។ វាពិតជាអស្ចារ្យណាស់សំរាប់ Microsoft ដែលទទួលបានផលប្រយោជន៍ដ៏ធំក្រៃ លែងនេះដោយមិនមានការចំណាយសូម្បីតែបន្តិចលើការស្រាវជ្រាវ អភិវឌ្ឍន៍ ក៏ដូចជាការ
ផលិត ជាដើមនោះ ។
តាមអ្នកវិភាគ Goldman Sachs បានអោយដឹងថានៅក្នុងឆ្នាំ ២០១២ Microsoft បានធ្វើការ ប៉ាន់ស្មានទុកជាមុនថាខ្លួននឹងអាចរកចំណូលបានចំនួន ៤៤៤ លានដុល្លាអាមេរិកពីប័ណ្ណ
កម្មសិទ្ធិបញ្ញា Android នៃក្រុមហ៊ុនគឹប្រហែលជា ៣�៦ដុល្លាអាមេរិកក្នុងឧបករណ៍មួយ
គ្រឿងៗ ហើយចំនួននេះក៏នឹងមានចំនួនច្រើនជាងចំនួនទឹកប្រាក់ដែល Microsoft រកបានពី ប្រព័ន្ធដំនើរការចល័តរបស់ខ្លួនផងដែរ ។
Microsoft បានចុះកិច្ចព្រមព្រាងគ្នាជាមួយ Samsung និងបណ្តាក្រុមហ៊ុនបង្កើត Android ផ្សេងៗដ៏ទៃទៀតដែលមានន័យថាក្រុមហ៊ុនទាំងនោះនឹងត្រូវបង់ប្រាក់ទៅអោយ Microsoft សំរាប់ការផលិតចេញនូវឧបករណ៍ Android នេះ ។ នៅក្នុងចំណោមក្រុមហ៊ុនដែលផលិត
Android គឺមានតែ Motorola Mobility ទេដែលជាក្រុមហ៊ុនធំតែមួយគត់នៅក្នុងប្រទេស
អាមេរិក និងមិនបានធ្វើការបង់ប្រាក់ទៅអោយ Microsoft នោះ ។ ហើយចំពោះបញ្ហាដែល
Google បានទិញយក Motorola Mobility និងការខ្វែងគំនិតគ្នារវាង Google និង Microsoft
នោះMotorola ក៏មានបំណងនឹងមិនបង់ប្រាក់ទៅអោយ Microsoft ដដែល ។
អ្នកតំណាងម្នាក់របស់ Google បានធ្វើការអត្ថាធិប្បាយអំពីកិច្ចព្រមព្រាងគ្នារវាង Samsung
និង Microsoft ថា" នេះគឺជាយុទ្ធសាស្រ្តចាស់របស់ Microsoft, ពួកគេមិនទទួលជោគជ័យលើ
ទីផ្សារ smartphone និងបានរិះរកវិធីយ៉ាងណាដើម្បីទាញផលប្រយោជន៍ពីភាពជោគជ័យ
របស់អ្នកដទៃ ដែលជាហេតុធ្វើអោយកំរិតរីកចំរើននៅលើទីផ្សារមានការធ្លាក់ចុះ ។ ដោយ ឡែកពួកខ្ញុំគឺនឹងផ្តោតតែលើការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ និងបន្តការជួយគាំទ្រដល់បណ្តាដៃគូ
អ្នកបង្កើត Android ប៉ុណ្ណោះ � ។
ប្រភពពី៖ Zdnet & genk
ដោយ ៖យ៉ាវីន