CamNews

ទូរស័ព្ទ 

iPhone 5 ក្នុងទីក្រុងហុងកុងនឹងមានតំលៃថោកបំផុត នៅលើពិភពលោក

ទំព័រ Sky Post របស់ ហុងកុងចេញផ្សាយកាលពីថ្ងៃទី ៣០​ ខែកញ្ញា កន្លងទៅនេះបានដក
ស្រង់ការសន្និដ្ឋាននូវប្រភពពត៌មានមួយចេញពីពិភពបច្ចេកវិទ្យាដែលបាននិយាយថា
iPhone 5 នឹងធ្វើការបង្ហាញវត្តមាននៅក្នុងប្រទេសចំនួនប្រាំរួមមាន សហរដ្ឋអាមេរិច
អង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រទេសជប៉ុន នៅថ្ងៃទី​១៤ តុលាខាងមុខនេះ ក្រោយមកទៀត
នឹងបង្ហាញនៅក្នុងទីក្រុងហុងកុង និងចិន នៅខែ វិច្ឆិការ ខាងមុខបន្ទាប់គ្នានេះផងដែរ ។


បើតាមយុទ្ធសាស្រ្តរបស់ Apple គំរោងលក់ iPhone 5 នៅក្នុងទីក្រុង ហុងកុង នឹងមានតំលៃ
ទាបបំផុតនៅលើពិភពលោកគឺតំលៃត្រឹមតែ ៤៩៩ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ។

ទន្ទឹមនឹងការបង្ហាញវត្តមានរបស់ iPhone 5 នេះដែរនឹងធ្វើអោយមានការប្រកួតប្រជែងដ៏ខ្លាំង
កា្លមួយនៅលើទីផ្សារទូរស័ព្ទ Smartphone ហើយគេក៏សង្ឃឹមថាតំលៃរបស់ដៃគូប្រជែងទាំង
អស់ដូចជារបស់ Google និង Android ក៏នឹងធ្លាក់តំលៃទៅតាមគ្នានោះផងងដែរ ។ មិនតែ
ប៉ុណ្ណោះទេសូម្បីតែតំលៃរបស់ iPhone 4 ក៏ត្រូវធ្លាក់តំលៃ ៩៩ ដុល្លាអាមេរិកផងដែរខណៈ
ពេលដែល iPhone 5 បង្ហាញវត្តមាននោះ ៕
ប្រភពពី៖ Dailyinfo
ដោយ៖ រដ្ឋា

Tags: electronicappleiphone 5smartphoneiphone 4