ក្រោយពីមានព័ត៌មានចចាមអារាមជាច្រើនមក ទីបំផុតនៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួននៅម៉ោង
2:00 AM (ម៉ោងនៅកម្ពុជា), Motorola បានបង្ហាញខ្លួនជាផ្លូវការ Moto X ស្មាតហ្វូនគន្លឹះរបស់ក្រុម
ហ៊ុនទូរស័ព្ទអាមេរិច ក្រោយពីធ្លាក់ក្រោមការគ្រប់គ្រង Google កាលពីឆ្នាំ 2011។
Moto X ត្រូវបានរចនាម៉ូតថ្មីជាមួយនឹងពណ៌ជាច្រើនសំរាប់ជ្រើសរើស។ តួស្មាតហ្វូនមានរាងមូល
និង Fashion។ ជាមួយការផ្លាស់ប្តូររូបរាង, Moto X ហាក់ដូចជាមានរាងបែបយុវវ័យ និងងាយស្រួល
ទាក់ទាញអតិថិជន ដែលជាសុភាពនារីៗ ជាងបណ្តាផលិតផលមុនៗរបស់ Motorola។ ជាក់ស្តែង
កំរិតនៃភាពធន់រឹងមាំរបស់ Moto X នៅតែត្រូវបាន Motorola គិតជាចម្បង ពេលដែលវានៅតែប្រើ
ប្រាស់សារធាតុ Kevlar ដើម្បីការពារភាពឆ្កូតនៃសំបកខាងក្រោយ និងកញ្ចក់ Moto Magic Glass
ដើម្បីការពារអេក្រង់ របស់ស្មាតហ្វូន។
លក្ខណៈពិសេសៗមួយចំនួនរបស់ Moto X:
ស្មាតហ្វូន Moto X នឹងធ្វើការដាក់លក់នៅចុងខែ សីហា ខាងមុខនេះ។ វានឹងត្រូវបានចែកចាយតាម
រយះប្រព័ន្ធទូរស័ព្ទចល័តជាច្រើននៅអាមេរិចរួមមានៈ AT&T, T-Mobile, Sprint, Verizon និង US
Cellular ជាមួយនឹងតំលៃ 199 USD (Version 16 GB) រួមជាមួយកិច្ចសន្យា 2 ឆ្នាំ គ្រប់ Network
ទាំងអស់។ ដោយឡែក AT&T នឹងត្រូវទទួលបានសិទ្ធិផ្តាច់មុខចែកចាយ Version 32 GB ជាមួយនឹង
តំលៃ 249 USD (ជាមួយកិច្ចសន្យាពីរឆ្នាំ)៕
ដោយ៖ សិលា
ប្រភព៖ TTE