Lenovo ទើបតែធ្វើការណែនាំជាផ្លូវការនូវ Tablet Android ដំបូងបំផុតនៅលើពិភពលោក
ដែលអាចប្រើបានស៊ីមពីរគឺ LePad A2107។
ក្រៅពីស៊ីមពីរ រូបសណ្ឋានរបស់ Tablet នេះហាក់ដូចជាមិនមានអ្វីលេចធ្លោឡើយ ដូចជា CPU
Single-Core 1GHz MTK6575, RAM 1GB, មេម៉ូរីក្នុង 16GB, អេក្រង់ 7" កំរិតពន្លឺ 1024 x 600,
រន្ធដោត microSD។ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich ជាមួយ
ថ្ម 3550mAh ប្រើបានរយះពេល 10 ម៉ោង។ LePad A2107 មានកំរាស់ 11,5mm និងបានបំពាក់
នូវកាមេរ៉ាមុខ 2 megapixel សំរាប់សេវា Call 3G និងកាមេរ៉ាផ្នែកខាងក្រោយ 3 megapixel ផង
ដែរ។ LePad A2107 សព្វថ្ងៃដាក់លក់តែនៅក្នុងទីផ្សារប្រទេសចិន តែនៅមិនទាន់ដឹងតំលៃច្បាស់
លាស់ឡើយ។
Tablet Lenovo LePad A2107
រូបសណ្ឋានរបស់ Tablet Lenovo LePad A2107 ៖
> អេក្រង់ 7" ជាមួយកំរិតពន្លឺ 1024 x 600
> CPU 1GHz MTK6575, Single-Core RAM 1GB
> មេម៉ូរីក្នុង 16GB
> កាមេរ៉ា 2 MP (ផ្នែកខាងមុខ), 3 MP (ផ្នែកខាងក្រោយ)
> ថ្ម 3550mAh ប្រើបាន 10 ម៉ោង
> កំរាស់ 11,5mm
> ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich
ដោយ៖ និស្ស័យ
ប្រភព៖ TTE