CamNews

ទូរស័ព្ទ 

Nokia Asha 205 និង Nokia 206 ចេញលក់ហើយ

ភ្នំពេញ ៖ ថ្មីៗនេះ Nokia បានចេញលក់ ផលិតផលស៊ីមពីរថ្មី ចំនួនពីរម៉ូដែលទៀត នៅលើទីផ្សារ
កម្ពុជាគឺ Nokia Asha 205 និង Nokia 206 ដែលផ្តល់ជូនអតិថិជន នូវបទពិសោធន៍ អ៊ិនធឺណិត ដ៏
អស្ចារ្យ ក្នុងតំលៃ ទាបសមរម្យ និងមានមុខងារថ្មី ឲ្យឈ្មោះថា Slam ធ្វើឲ្យងាយស្រួលក្នុង ការ
បញ្ជូនរូបភាព, វីដេអូ, បទភ្លេង បានលឿន។

យោងតាមលោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ ៖ ផលិតផល
ទាំងពីរ ម៉ូដែល ទាំងពីរខាងលើនេះ សុទ្ធតែដំណើរដោយ Nokia Xpress Internet ជាបច្ចេកវិជ្ជា
Cloud របស់ Nokia ដែលមានលទ្ធភាពបង្រួម ទិន្នន័យបានរហូតដល់ទៅ ៩០% ដូច្នេះវាចូលរួមកាត់
បន្ថយ ចំណាយលើការ ទាញយកទិន្នន័យ។ ចំពោះតម្លៃវិញ ក៏សមស្រប ដោយលោកបាន បញ្ជាក់
ថា ទូរស័ព្ទ Nokia Asha 205 ផ្តល់ ជូនក្នុងតម្លៃ 69 ដុល្លាសហរដ្ឋ និងមានបីពណ៌គឺខៀវមុខ ទឹកក្រូច
និងផ្កាឈូក។ រីឯ Nokia 206 មានតម្លៃ ប្រមាណ 68 ដុល្លាសហរដ្ឋ ផ្តល់ជូនចំនួនបីពណ៌គឺ ស ខៀវ
និងផ្កាឈូកដិត។

Nokia Asha 205: ទូរស័ព្ទបណ្តាញសង្គមដ៏ចំណាន

Nokia Asha 205 មានប៊ូតុងចុច QWERTY ដ៏គួរឲ្យចង់កាន់យកមកវាយអក្សរ។ ក្នុងចំណោមប៊ូតុង
ចុចទាំងអស់ មានប៊ូតុងផ្តាច់មុខមួយសម្រាប់ការតភ្ជាប់នឹងបណ្តាញសង្គមដែលបង្កភាពងាយស្រួល
ដល់អ្នកនិយម លេងបណ្តាញសង្គម ព្រោះអាចចូលទៅកាន់ Facebook Profile របស់ខ្លួនបានយ៉ាង
លឿន។ ដោយមានដាក់ បញ្ចូលនូវកម្មវិធី eBuddy Chat, Twitter និងកម្មវិធីទ្រទ្រង់គណនីអ៊ីមែល
ពេញនិយម ដូចជា Gmail ផងនោះ, Nokia Ahsa 205 ធានាថា អ្នកប្រើប្រាស់នៅជិតបង្កើយនឹង
បណ្តាញសង្គម របស់ខ្លួន។ ក្រៅពីនេះ វានៅមាន លក្ខណៈពិសេសផ្សេងៗទៀតជាច្រើនទៀតដូច
ជា៖

  • មានសេចក្តីជូនដំណឹងនៅលើអេក្រង់នៃ eBuddy ជួយឲ្យអ្នកប្រើប្រាស់តាមទាន់រាល់ការ សន្ទនា
    ថ្មីៗកម្មវិធីកែកម្សាន្តរាប់ពាន់រាប់ម៉ឺននៅក្នុង Nokia Store ដោយរាប់បញ្ចូលទាំងហ្គែម EA ចំនួន ៤០
    ដោយឥតគិតថ្លៃផង។
  • សម្រាប់ទូរស័ព្ទស៊ីមពីរ គឺអាចប្តូរស៊ីមបានដោយពុំចាំបាច់បិទទូរស័ព្ទ។
  • ថ្មកាន់ថាមពលបានយូរ ៖ អាចបើកទុកចោលបានរយៈពេល ២៥ ថ្ងៃ។

Nokia 206: មានរូបរាងល្អគន់ អ៊ិនធឺណិតដំណើរការលឿន

Nokia 206 មានប៊ូតុងចុចធម្មតា និងអេក្រង់ទំហំ 2.4” ធំល្មមនឹងអាចបើកអ៊ិនធឺណិត លេងហ្គែម
ជជែកកម្សន្តជាមួយមិត្តភក្រ្ត ។ល។ គេអាចចូលទៅប្រើ Facebook និង Twitter ពី Homescreen
ផ្ទាល់តែម្តង។ ដោយមានផ្តល់ជូននូវជម្រើសច្រើនពណ៌ដូចជាខៀវស្រាល ផ្កាឈូកដិត និងពណ៌
លឿង, Nokia 206 គឺជា ទូរស័ព្ទដ៏ប្រសើរបំផុតសម្រាប់អ្នកដែលប្រាថ្នាទូរស័ព្ទងាយស្រួលប្រើ
មានរូបរាងស្អាត និង អាចប្រើ អ៊ិនធឺណិត ។ លក្ខណៈពិសេសមួយចំនួនទៀតមានដូចខាងក្រោម ៖

  • មានបច្ចេកវិជ្ជារូបភាពដែលថតរូបបានល្អជាមួយនឹងកាមេរ៉ា 1.3MP សម្រាប់ដាក់ចែកឲ្យមិត្ត ភក្រ្ត
    មើល នៅ ក្នុងបណ្តាញសង្គម។
  • មានកញ្ចប់បណ្តាញសង្គម និងកម្មវិធីកែកម្សាន្ត រាប់ទាំងកម្មវិធី eBuddy Chat, WhatsApp និងកម្មវិធី
    ឥតគិតថ្លៃជាច្រើនទៀត។
  • សម្រាប់ទូរស័ព្ទស៊ីមពីរ អាចប្តូរស៊ីមបានដោយពុំចាំបាច់បិទទូរស័ព្ទ។
  • ថ្មកាន់ថាមពលបានយូរ ៖ អាចបើកទុកចោលបាន ២០ ថ្ងៃ។

មុខងារថ្មី  ‘Slam ‘ ធ្វើឲ្យការបញ្ជូនរូបភាព, វីដេអូ, បទភ្លេង បានលឿន

Nokia Ahsa 205 និង Nokia 206 គឺជាផលិតផលទូរស័ព្ទដៃធម្មតាដំបូងបង្អស់គេដែលមានមុខងារ
Slam ពី Nokia។ តាមរយៈ Slam គេអាចបញ្ជូនរូបថត ចម្រៀង វីដេអូ ជាដើម ទៅទូរស័ព្ទមិត្តភក្រ្តនៅ
ក្បែរខ្លួន ត្រឹមតែ មួយពព្រិចភ្នែកតែប៉ុណ្ណោះ។ Slam ត្រូវគ្នានឹងទូរស័ព្ទដែលមាន Bluetooth ។ ប្រើ
មុខងារ Slam គេពុំចាំបាច់ ផ្ទឹម ឬផ្គូរផ្គងគ្នាដូច Bluetooth ឡើយ ហើយក៏មិនតំរូវឲ្យទូរស័ព្ទដទៃមាន
មុខងារ Slam ដូចគ្នានោះដែរ។ គ្រាន់ តែតំរូវឲ្យចុចពីបីដងប៉ុណ្ណោះ រូបថត ចម្រៀង និងវីដេអូនឹងត្រូវ
បញ្ជូនទៅទូរស័ព្ទដទៃលឿន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nokia asha 205 nokia asha nokia 206 smartphone hightec