CamNews

ទូរស័ព្ទ 

Smartphone Android កំពូលស្តើង 6,2 mm របស់ Huawei

ជាមួយកម្រាស់នេះ Ascend P6 របស់ Huawei គឺជាស្មាតហ្វូនស្តើងបំផុតលើពិភពលោក ដែល
បានបំបែកឯត្តទគ្គកម្មរបស់ Alcatel One Touch Idol Ultra 6,5 mm ទៀតផង។

ប៉ុន្តែគួរឲ្យសោកស្តាយ Ascend P6 នៅមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ហើយផលិត
ផលនេះ ទើបតែបានដឹងតាមរយះបណ្តារូបភាព ដែលត្រូវបានគេចាត់ទុកថា ជារូបភាពផ្លូវការ
លេចចេញនៅលើអ៊ីនធឺណេត។ Engadget បានឲ្យដឹងថា Huawei នឹងបង្ហាញខ្លួន Ascend P6
នៅថ្ងៃទី ១៨ ខែមិថុនា ក្នុងព្រឹត្តិការណ៍មួយ នៅអង់គ្លេស។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅលើ Ascend P6 គឺការរចនាម៉ូត ក្នុងពេលដែល Engadget
បានឲ្យដឹងថា វាមានកម្រាស់ស្តើង តែ 6,2 mm ប៉ុណ្ណោះ។ តាមបណ្តារូបភាព បានឲ្យឃើញថា វា
មានការរចនាម៉ូតមិនអាចដោះសំបកបាន ផ្នែកខាងក្រោម មានចំនុចខ្លះស្រដៀង iPhone 5 និង
4S។ គែមខាងស្តាំ មានរន្ធដាក់ស៊ីមដល់ទៅពីរ ក្នុងពេលដែលផ្នែកខាងមុខ មិនមានប៊ូតុងរឹង ជា
មួយអេក្រង់ធំទូលាយ។ Acend P6 មានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ ខ្មៅ ស និងផ្កាឈូក។

ព័ត៌មានជាក់ស្តែងពីរូបសណ្ឋាន ដូចជា CPU ទំហំ RAM ប្រព័ន្ធប្រតិបត្តិការ ក៏ដូចជាទំហំអេក្រង់
កំរិតពន្លឺ នៅមិនទាន់ខាងក្រុមហ៊ុនបង្ហាញនៅឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Smartphone Android ultra-thin 6.2 mm Huawei hightech