CamNews

ទូរស័ព្ទ 

LG Vu III នឹងត្រូវបាន បំពាក់នូវ chip Snapdragon 800

LG បានបង្ហាញខ្លួន ស្មាតហ្វូន Optimus Vu II កាលពីជិតមួយឆ្នាំមុននេះ ហើយពេលនេះព័ត៌មាន
ស្តីពីរូបសណ្ឋាន Hardware មួយចំនួនរបស់ Phablet Vu ជំនាន់បន្ទាប់ បានបង្ហើបឲ្យដឹង។

តាមប្រភពព័ត៌មានពីកាសែតកូរ៉េ Korean Daily, LG Vu III នឹងធ្វើការបង្ហាញខ្លួនជាមួយនឹងបណ្តា
ឈ្មោះកូដ F-300K, F-300L និង F-300S។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 5.2 inch, កំរិតពន្លឺ
1280 x 960 pixel ។ Android 4.3 ក៏នឹងត្រូវបានបំពាក់រួចជាស្រេចផងដែរ នៅលើស្មាតហ្វូនជំនាន់
ថ្មី នៃស៊េរី Optimus Vu។

និយាយពីភាពខ្លាំង LG Vu III នឹងត្រូវបានបំពាក់នូវ chipset Snapdragon 800 ដែលត្រូវបានគេចាត់
ទុកថា ជាបន្ទះ Chip ខ្លាំងជាងគេបំផុត នៅលើទីផ្សារសព្វថ្ងៃ។ Vu III ក៏នឹងបំពាក់កាមេរ៉ាក្រោយទំហំ
13 megapixel និងមាន Support Network LTE-A ផងដែរ។ បើតាមការសន្និដ្ឋាន Vu III នឹងត្រូវបាន
LG ធ្វើការបង្ហាញខ្លួន នៅ​​ IFA 2013 ខាងមុខនេះ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview


Tags: LG Vu III smartphone chip Snapdragon 800 hightech