CamNews

ទូរស័ព្ទ 

សកម្មភាពផ្សព្វផ្សាយទូរស័ព្ទ Nokia N9 smartphone និងការរចនាម៉ាកសញ្ញាលើរថយន្ត ទាក់ទាញ​បំផុត​នៅ​រាជធានី​ភ្នំពេញ

បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយកំបាំងមុខរយៈពេល 2 សប្តាហ៍ ដោយចោទជាសំណួរ �Who
am I?� និងបានធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសរួចមក ទីបំផុត Nokia ក៏បានបង្ហាញ
នូវរូបរាងទូរស័ព្ទដ៏អស្ចារ្យតាមរយៈស្ពតផ្សាយពាណិជ្ជកម្មលើកញ្ចក់ទូរទស្សន៍ និងសារ ព័ត៌មានមួយចំនួនគឺៈ Nokia ស៊េរីថ្មី N9។ សម្រាប់អេក្រង់ទូរស័ព្ទ smartphone ឈានមុខ
គេទាំងអស់ ទូរស័ព្ទ Nokia N9 ល្អប្លែកពីគេ គឺមានលក្ខណៈងាយស្រួលអូស (Swipe) ។

គំនិតផ្តួតផ្តើមក្នុងការរចនានេះ បានធ្វើឱ្យគ្រប់យ៉ាងមានអារម្មណ៍ថាស្រស់ស្អាតដូចធម្មជាតិ និងល្អឥតខ្ចោះសម្រាប់អតិថិជននិយមប្រើទូរស័ព្ទ smartphone ។ នៅលើអេក្រង់មិនមាន
ប៊ូតុង Home ឬ Back គឺជំនួសដោយតារាងកម្មវិធីដែលអ្នកប្រើអាចអូសពីកម្មវិធីមួយទៅ
កម្មវិធីមួយបាន។ អតិថិជនអាច Swipe នៅលើជ្រុងណាមួយនៃអេក្រង់ដើម្បីត្រឡប់ទៅ កាន់ផ្ទៃអេក្រង់ដើម និងអាចរំកិលទៅមកយ៉ាងងាយស្រួលរវាងផ្ទាំងផ្ទៃអេក្រង់ចំនួនបី។

ភាពរីករាយនៃវត្តមានរបស់ទូរស័ព្ទ Nokia N9 កាន់តែអស្ចារ្យ ដោយការរចនាម៉ាកសញ្ញា
Nokia N9 លើរថយន្តចំនួនបីគ្រឿង ដោយបានធ្វើដំណើរជុំវិញរាជធានី។ រថយន្ត Honda,
Toyota Celica និង Volkswagen ត្រូវបានរចនាដោយការបាញ់ថ្នាំ និងឱ្យពណ៌យ៉ាងស្រស់
ស្អាត។ រថយន្តត្រូវបានគេឃើញមានតាំងនៅតាមស្តង់ផ្សព្វផ្សាយ Nokia N9 ផងដែរ ដែល យុវវ័យកម្ពុជាជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីទទួលយកបទពិសោធន៍ថ្មីពីNokia N9 ដ៏ ពេញ​និយមនេះ។ សិស្សនិស្សិតសកលវិទ្យាល័យ និងយុវវ័យក៏ដូចជាគូស្នេហ៍រៀបការថ្មីថ្មោង ក៏
បាន​ចូលរួមសាទរដល់ Nokia N9 ដែលមានអេក្រង់ AMOLED ដ៏អស្ចារ្យស្រោបដោយកញ្ចក់​
ដ៏រឹងមាំសម្រាប់ការ Swipe ដ៏ងាយស្រួល។ អតិថិជននៅតាមស្តង់បង្ហាញ ក៏អាចសាកល្បង​
ប្រើប្រាស់មុខងារជាច្រើនរបស់វាជាមួយផ្ទាំងបីនៅលើអេក្រង់ដើម ប្រើ អ៊ីនធឺណិតល្បឿន
លឿន និងប្រើកម្មវិធីដែលមានស្រាប់ជាច្រើនទៀត។

សកម្មភាព Nokia នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ លោក
Manus Jerry មកពីក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា �ទូរស័ព្ទ Nokia N9 គឺពិតជា ពិសេសបំផុត។ វាបានបង្កើតនូវរបារការងារថ្មីសម្រាប់ភាពងាយស្រួល និងសាមញ្ញបំផុត ដែលយើងអាចប្រើបច្ចេកវិជ្ជាខ្ពស់បានយ៉ាងងាយ�។ គាត់បានបញ្ជាក់ថា �ពីព្រោះវាជា
ទូរស័ព្ទ touch smartphone ពិតៗ ដែលអ្នកប្រើប្រាស់អាចរីករាយបានយ៉ាងពេញលេញ
ទៅលើកម្មវិធី និងអាចផ្តោតទៅលើការងារសំខាន់ៗដែលត្រូវធ្វើ ឬអាន Status ថ្មីៗនៅ
លើ Facebook, Twitter និងតាមដានព័ត៌មានទាន់ហេតុការណ៍ ថតរូបភាព ឬវីដេអូ គុណភាព
ខ្ពស់ ជាមួយកាមេរ៉ា 8MP ប្រើកញ្ចក់ Carl Zeiss ។ ទូរស័ព្ទនេះពិតជាសាមញ្ញ និងស្រស់ស្អាត
បំផុត�។

Nokia N9 ក៏អាចប្រើប្រព័ន្ធ NFC (Near Field Communication) ដែលជាមធ្យោបាយដ៏ ងាយ
ស្រួល ក្នុងការចែករំលែក និងតភ្ជាប់តាមប្រព័ន្ធឥតខ្សែ។ អ្នកប្រើប្រាស់អាចភ្ជាប់ទៅ ប្រព័ន្ធ
NFC ទូរស័ព្ទមួយផ្សេងទៀត ដើម្បីចែករំលែករូបភាព វីដេអូ ឬលេខទូរស័ព្ទ ជាមួយ មិត្តភក្តិ
បានយ៉ាងងាយស្រួល។ ប្រព័ន្ធ NFC ក៏អាចតភ្ជាប់ទូរស័ព្ទជាច្រើនដើម្បីលេងហ្គេម រួមគ្នាដូចជា
Angry Birds Magic ជាដើម។ ម្ចាស់ទូរស័ព្ទ Nokia N9 ក៏អាចភ្ជាប់ទៅកាន់ ឧបករណ៍ ជាច្រើន
ទៀតបានភ្លាមៗ ដោយការគាំទ្រពីប្រព័ន្ធ NFC ដូចជាឧបករណ៍បំពង សំឡេងឥតខ្សែ Nokia
Play 360� ។ ដោយគ្រាន់តែយកទូរស័ព្ទ Nokia N9 ប៉ះជាមួយ ឧបករណ៍បំពងសំឡេងឥតខ្សែ
Nokia Play 360� នោះទូរស័ព្ទ Nokia N9 នឹងស្គាល់ ឧបករណ៍បំពងសំឡេងនោះភ្លាម ដោយ
អាចឱ្យអ្នកប្រើប្រាស់ចាក់បទចម្រៀងបំពងសំឡេង នៅលើឧបករណ៍បំពងសំឡេងតាមផ្ទះ
ឬក្នុងការិយាល័យ និងសូម្បីតែក្នុងពិធីជប់លៀងធំៗ ដទៃទៀតបានផងដែរ។

ប្រភព៖ RiverOrchid

Tags: nokianokia n9swipenfcwho a ismarphone