CamNews

បច្ចេកវិទ្យា 

ពីធីបុណ្យសពលោក Steve Jobs នឹងធ្វើឡើងនៅកន្លែង ជាមួយលោក Michael Jackson

Westboro Baptist - ជាវិហារដែលធ្លាប់ទទួលប្រារព្ធធ្វើបុណ្យសព្វរបស់ស្តេចចំរៀង Pop ដ៏
ល្បីឈ្មោះរបស់អាមេរិក លោក Michael Jackson ក៏នឹងជាកន្លែងដែលនឹងត្រូវប្រារព្ធពីធី
បុណ្យសពរបស់លោក Steve Jobs ផងដែរ បើទោះបីជាលោកកាន់សាសនាព្រះពុទ្ធ
ក៏ដោយ ។

នៅលើប្លុក Twitter របស់ខ្លួន, អាចារ្យនៃវិហារ Westboro Baptist - លោក Fred Phelp បាន
សរសេរថា ៖ �Westboro នឹងធ្វើពិធីអោយ Steve Jobs ។ គាត់បានចូលរួមចំណែកក្នុងពិភព
លោកយ៉ាងធំធេង ។ ព្រះជាម្ចាស់មានមោទនភាព និងស្វាគមន៍ជានិច្ចដើម្បីទទួលយកកូន
របស់ខ្លួន " ។

នៅលើទំព័រ tweet ផ្សេងមួយទៀតនៅថ្ងៃទី ៧ តុលា នេះ ,លោក Phelp បានអោយដឹងថា
" បិតានឹងប្រើ iPhone ដើម្បីធ្វើការប្រកាសប្រាប់ដល់កូនៗថា Steve Jobs នឹងបានឡើងទៅ
កាន់ឋានសួគ៌ ។ ព្រះជាម្ចាស់បានបង្កើត iPhone នេះឡើងដើម្បីអោយបិតាអនុវត្តន៍នូវ
ភារកិច្ចនោះ " ។

Westboro Baptist គឺជាព្រះវិហារឯករាជ្យមួយ (មិនស្ថិតក្រោមលទ្ធិសាសនាណាមួយឡើយ)
មានទីតាំងនៅក្នុងទីក្រុង Topeka រដ្ឋ Kansas ក្នុងប្រទេសអាមេរិក ជាកន្លែងធ្លាប់បានប្រារព្ធ
ធ្វើពិធីបុណ្យសពសំរាប់អតីតស្តេចចំរៀង Pop ដ៏ល្បីលោក Michael Jackson ផងដែរ កាលពី
កំឡុងខែមិថុនា ឆ្នាំ ២០០៩ កន្លងទៅ ។

Steve Jobs កើតនៅថ្ងៃទី ២៤ខែ មិនាឆ្នាំ ១៩៥៥ ក្នុងទីក្រុង San Francisco រដ្ឋ California ក្នុង
ប្រទេសអាមេរិក ។ គាត់បានទទួលមរណៈភាពនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១,ក្រោយមួយថ្ងៃ
ដែល Apple ធ្វើការឧទ្ទេសនាមផលិតផលថ្មី iPhone ដែលមានឈ្មោះថា 4S របស់ខ្លួន ។
iPhone រួមជាមួយឧបករណ៍ផ្សេងទៀតដូចជា iPod,iPad,កុំព្យូទ័រ Mac សុទ្ធតែជាសមិទ្ធិផល
ដែលបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយកេរ្តិ៍ឈ្មោះរបស់លោក Steve Jobs ដែលជាសមិទ្ធិផល
ធ្វើអោយពិភពលោកទាំងមូលមានការផ្លាស់ប្តូរ ។

ក្រោយពីការចាកចេញទៅរបស់បុគ្គលដ៏អស្ចារ្យម្នាក់ក្នុងពិភពបច្ចេកវិទ្យា ,មនុស្សរាប់លាន
នាក់នៅទូទាំងពិភពលោកមានភាពសោកស្តាយយ៉ាងខ្លាំង និងបានដាក់ផ្កានៅតាមទីកន្លែង
នានាជាពិសេសតាមទីស្នាក់ការផ្សេងៗរបស់ Apple ដើម្បីជាការរំលឹកដល់ព្រលឹងវិញ្ញាណ
ក្ខន្ធរបស់លោក និងសូមអោយលោកបានទៅកាន់សុគតិភព ៕
ប្រភព៖ Zing
ដោយ៖ រដ្ឋា

Tags: electronicappleiphonesteve jobswestboro baptist