CamNews

ទូរស័ព្ទ ផលិតផលថ្មី 

តំលៃ iPhone 4S នៅតាមបណ្តាប្រទេសផ្សេងៗ ជុំវិញពិភពលោក

iPhone 4S នឹងធ្វើចរាចរចាប់ពីថ្ងៃទី ១៤ខែ តុលា ២០១១ ខាងមុខនេះនៅក្នុងប្រទេសមួយ
ចំនួនដូចជា អាមេរិក កាណាដា អូស្រ្តាលី អង់គ្លេស អាល្លឺម៉ង់ បារាំង និងប្រទេសជប៉ុន ។
ហើយក៏នឹងធ្វើចរាចរនៅក្នុងប្រទេសចំនួន ២២ផ្សេងទៀតចាប់ពីថ្ងៃទី ២៨ខែតុលា និង៧០
ប្រទេសផ្សេងទៀតនៅចុងឆ្នាំនេះ ។

iPhone 4S ត្រូវបានក្រុមហ៊ុន Apple ឧទ្ទេសនាមកាលពីថ្ងៃទី ៤តុលា កន្លងទៅនេះ ហើយ
ប្រការដែលអតិថិជនទូទៅកុំពុងតែធ្វើការរង់ចាំបន្តទៀតនោះគឺតំលៃរបស់វា ។ ក្រៅពីតំលៃ
នៅលើទីផ្សារសហរដ្ឋអាមេរិកដែលត្រូវបាន Apple ប្រាប់អោយដឹងនៅពេលឧទ្ទេសនាម
នោះ Apple ក៏បានប្រកាសអោយដឹងពីតំលៃនៃផលិតផលថ្មីនេះនៅក្នុងប្រទេស អង់គ្លេស
អូស្រ្តាលី កាណាដា និងនៅជប៉ុន ផងដែរ ។

លំអិតដូចខាងក្រោម៖

តាមទំព័រ Electronista,ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណែត KDDI ក្នុងប្រទេសជប៉ុន បានអនុញ្ញាត
អោយអតិថិជនរបស់ខ្លួនប្រើប្រាស់ iPhone 4S ទំហំ ១៦GB ដោយឥតគិតថ្លៃជាមួយកិច្ចព្រម
ព្រាងចំនួនពីរឆ្នាំនិងកិច្ចសន្យាប្រើប្រាស់ ៤៩៨០ យេនក្នុងមួយខែ ។ ប្រសិនបើចង់ទិញ
iPhone 4S ទំហំ៣២GB អតិថិជនត្រូវចំណាយប្រាក់ចំនួន ១០៣២០យេនបន្ថែម និងចំនួន
២៦៦៤០យេន ប្រសិនបើចង់ប្រើប្រាស់ iPhone 4S ទំហំ ៦៤GB ។

SoftBank ឥតគិតថ្លៃចំពោះទំហំ ១៦GB ជាមួយកិច្ចព្រមព្រាង ៧០ដុល្លាអាមេរិក រយៈពេល
ពីរឆ្នាំសំរាប់ការហៅ ទទួលនិងទិន្នន័យ ។ ហើយដើម្បីប្រើប្រាស់ទំហំ ៣២GB អតិថិជនត្រូវ
ចំណាយបន្ថែមចំនួន ១៥០ដុល្លាទៀត និងចំនួន ២៧៦ដុល្លាអាមេរិច ចំពោះទំហំ ៦៤GB ។

នៅអង់គ្លេស iPhone 4S ទំហំ ១៦GB មានតំលៃ ៤៩៩ផោន ប្រសិនបើកក់ទិញពី Apple ។
ទំហំ ៣២GB មានតំលៃ ៥៩៩ផោន និងតំលៃ ៦៩៩ផោនសំរាប់ទំហំ ៦៤GB ។

ក្រុមហ៊ុន Orange និងចែកចាយ iPhone 4S ១៦GB ដោយឥតគិតថ្លៃជាមួយរយៈពេលពីរឆ្នាំ
នៃកិច្ចសន្យាប្រើប្រាស់តំលៃ ៤៦ផោនក្នុងមួយខែ ។ បែបបទនៃកិច្ចព្រមព្រាងមួយផ្សេងទៀត
គឺអតិថិជនត្រូវបង់ប្រាក់បន្ថែមចំនួន ៣០៩ ផោនទៀតរួមជាមួយកិច្ចសន្យា ២០ផោនក្នុងមួយ
ខែសំរាប់រយៈពេលពីរឆ្នាំ ។ សំរាប់ទំហំ ៣២GB និងកិច្ចព្រមព្រាង ២០ផោនក្នុងមួយខែ រយៈ
ពេលពីរឆ្នាំ អតិថិជនត្រូវបង់បន្ថែមចំនួន ៤៤៩ផោន ។ទំហំ ៦៤GB ជាមួយកិច្ចសន្យាដូច
ទំហំ ៣២GB ដែរនោះអ្នកប្រើប្រាស់ត្រូវបង់បន្ថែមចំនួន ៥២០ផោនទៀត ។

ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែត T-Mobile ក្នុងប្រទេសនេះធ្វើការចែកចាយ iPhone 4S ទំហំ
១៦GB ដោយឥតគិតថ្លៃជាមួយកិច្ចព្រមព្រាងរយៈពេលពីរឆ្នាំ និងកិច្ចសន្យាបង់ប្រាក់ចំនួន
៤៥,៩៦ផោនក្នុងមួយខែ រឺក៏កិច្ចព្រមព្រាងរយៈពេលពីរឆ្នាំដូចគ្នាជាមួយកិច្ចសន្យាបង់ប្រាក់
ចំនួន ២៥,៤៥ផោនក្នុងមួយខែនិងបង់បន្ថែម ២៣៩,៩៩ ផោន។ ទំហំ ៣២GB មានតំលៃ
៣៧៩ផោន និងទំហំ ៦៤GB មានតំលៃ ៤៤៩ ផោនជាមួយកិច្ចសន្យាបង់ ២៥,៤៥ ផោន
ក្នុងមួយខែសំរាប់រយៈពេលពីរឆ្នាំ ។

នៅក្នុងប្រទេសអូស្រ្តាលី iPhone 4S នឹងធ្វើចរាចរលើទីផ្សារនៅថ្ងៃទី ១៤តុលាខាងមុខ (អាច
កក់ទិញមុនពីថ្ងៃទី ៨តុលា) សំរាប់ទំហំ ​ ១៦GB នឹងមានតំលៃ ៧៩៩ដុល្លាអូស្រ្តាលី ប្រសិន
ជាទិញទាំងអស់,ទំហំ ៣២GB មានតំលៃ ៨៩៩ដុល្លាអូស្រ្តាលី និងទំហំ ៦៤GB មានតំលៃ
៩៩៩ ដុល្លាអូស្រ្តាលី ។ iPhone 4 ទំហំ ៨GB នូវតែត្រូវបាន Apple លក់ក្នុងតំលៃ ៦៧៩
ដុល្លាអាមេរិក ។

ក្នុងប្រទេសកាណាដា,ក្រុមហ៊ុនផ្តល់អ៊ីនធើណែត Telus ចែកចាយ iPhone 4S ទំហំ ១៦GB
ជាមួយតំលៃ ១៥៩ដុល្លាអាមរិក, ២៥៩ដុល្លាអាមេរិកសំរាប់ទំហំ ៣២GB និងតំលៃ ៣៥៩
ដុល្លាសំរាប់ទំហំ ៦៤GBជាមួយនឹងកិច្ចព្រមព្រាងប្រើប្រាស់តិចបំផុត ៥០ដុល្លាអាមេរិកក្នុង
មួយខែ ។ ក្រុមហ៊ុនផ្តល់អ៊ីនធើណែត Bell ចែកចាយ iPhone មិនមានភ្ជាប់មកជាមួយនូវកិច្ច
ព្រមព្រាងប៉ុន្តែបិទប្រព័ន្ធ និងមានតំលៃ ៦៤៩ដុល្លាអាមេរិកសំរាប់ទំហំ ១៦GB និង ៧៦៩
ដុល្លាអាមេរិកសំរាប់ទំហំ ៣២ GB និងតំលៃ ៨៦៩ដុល្លាអាមេរិកសំរាប់ទំហំ ៦៤ GB ។
ចំពោះតំលៃនេះមិនមានការប្រែប្រួលលើពណ៌នៃផលិតផលឡើយ ៕
ប្រភព៖ Techradar, Electronista
ដោយ៖ រស្មី

Tags: electronicappleiphoneiphone4s