CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ហេតុអ្វីបានជាប្រិយមិត្តគួរជ្រើសរើសយក iPhone 4S ?

បើទោះបីជាមានគំនិតខ្វែងគ្នាយ៉ាងណាក៏ដោយ,ភាពទាក់ទាញរបស់ iPhone 4S នៅតែអាច
ទាក់ទាញអតិថិជនយ៉ាងខ្លាំងគួរអោយកត់សំគាល់ ។ ជាក់ស្តែងការសុំកក់ទុកជាមុននៃផលិត
ផលថ្មីនេះមានការកើនឡើងយ៉ាងឆាប់រហ័សត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីបានធ្វើ
ការបង្ហាញជាផ្លូវការរួចមក ។ សន្ទុះនៃការកើនឡើងនេះបានធ្វើអោយអ្នកជំនាញទាំងឡាយ
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។

តើអ្វីទៅជាចំណុចទាក់ទាញរបស់ iPhone 4S?

១. Siri � អ្នកជំនួយដ៏ប៉ិនប្រសព្វ

Siri បានដើរតួនាទីដ៏សំខាន់ប្រៀបបានអ្នកជំនួយការដ៏ប៉ិនប្រសព្វម្នាក់យ៉ាងដូច្នោះ ។ បាន
ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយរាល់កិច្ចការមួយចំនួនសំរាប់លោកអ្នក ដូចជាការ
ហៅទូរស័ព្ទ អានសារ តាមដានអាកាសធតុ បង្កើតកាលបរិច្ឆេទសំរាប់ការណាត់ជួប នាំផ្លូវ
និងតួនាទីជាច្រើនផ្សេងៗទៀត ។

លោកអ្នកគ្រាន់តែនិយាយចេញមក (ជាភាសា អង់គ្លេស អាល្លឺម៉ង់ និងបារាំង) Siri នឹងអាច
យល់បានយ៉ាងរហ័សនឹងធ្វើការឆ្លើយតបទៅវិញភ្លាមៗផងដែរ ។ ម្យ៉ាងវិញទៀតលោកអ្នក
ក៏អាចចោទសួរជាសំនួរផ្សេងៗជាច្រើនទៀតផង ដូចជា "តើថ្ងៃនេះមេឃភ្លៀងដែរទេ ? " រឺក៏
"ថ្ងៃនេះតើខ្ញុំត្រូវយកឆ័ត្រតាមខ្លួនដែររឺទេ ? "... Siri នឹងមិនមានការភ័ន្តច្រឡំឡើយនូវសំនួរ
ទាំងនោះ ។

ជាក់ស្តែង Google ក៏ធ្លាប់បានបំពាក់នូវបច្ចេកវិទ្យានេះនៅលើប្រព័ន្ធដំណើរការ Android
របស់ខ្លួនផងដែរ ប៉ុន្តែ Apple បានបោះជំហ៊ាននាំមុខមួយជុំហ៊ាន ។

Siri មិនត្រូវបានបំពាក់នៅគ្រប់មុខងាររបស់ iPhone 4S នោះទេ វាគ្រាន់តែជួយសំរួលផ្នែក
ដែលសំខាន់ៗមួយចំនួនប៉ុណ្ណោះ ដែលគេរំពឹងថាវានឹងធ្វើការផ្លាស់ប្តូរទាំងស្រុងនូវរបៀប
ប្រើប្រាស់ smartphone ក្នុងពេលអនាគត ។ Siri គឺជាកម្មវិធីពិសេសមួយដែលមានតែលើ
iPhone 4S ប៉ុណ្ណោះ ដូច្នេះហើយលោកអ្នកមិនរកវាបានក្រៅតែពី iPhone 4S នេះទេ ។

២.កាមេរ៉ាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះ កាមេរ៉ាធម្មតាបាន

iPhone 4S ត្រូវបានបំពាក់នូវប្រព័ន្ធកាមេរ៉ាបែបថ្មីស្រឡាង ដែលខុសស្រឡះពីឧបករណ៍មុន
មាន Sensors​ ៨ Megapixel, aperture f2.4 មានសមត្ថិភាពអាចចាប់យកទំរង់នៃរូបភាពបាន
យ៉ាងច្បាស់ និងជួយកាត់បន្ថយនូវភាពស្រពិចស្រពិលក្នុងករណីធ្វើចលនាបានទៀតផង ។

ប្រភេទ Sensors ជា Backside Illumination អនុញ្ញាតអោយ iPhone 4S អាចចាប់យកពន្លឺបាន
ល្អជាងរហូតដល់ ៧៣% បើធៀបជាមួយ iPhone 4 ។ វេលានៃការថតរូបភាពលើកដំបូងគឺ
១,១វិនាទី និងវេលារង់ចាំសំរាប់ថតរូបថ្មីបន្ទាប់គឺ ០,៥ វិនាទី ។

ដំណោះស្រាយរបស់ iOS 5 នឹងជួយកែសំរួលឡើងវិញនូវពណ៌ ពន្លឺ...ដើម្បីជួយអោយរូប
ភាពមានគុណភាពកាន់តែល្អច្បាស់ ។ អ្នកប្រើប្រាស់ក៏អាចប្រើប្រាស់នូវកម្មវិធីដែលមានជា
ស្រេចនៅក្នុង iPhone 4S ដូចជាកាត់រូបភាព បង្វិលរូប បន្ថែម Effect លើរូបភាព រឺ Red Eyes
ជាដើម...។

បូករួមជាមួយសមត្ថិភពអាចថតវីដេអូជា HD 1080p នេះ បានធ្វើអោយអ្នកគាំទ្រជាច្រើន
(ជាពិសេសគឺ iFan) យល់ឃើញថា iPhone 4S ប្រៀបបាននឹងដំណោះស្រាយមួយដ៏អស្ចារ្យ
ជំនួសអោយឧបករណ៍ កាមេរ៉ាឌីជីថលធម្មតាទៀតផងដែរ ។

៣.កំលាំងខ្លាំងនិងល្បឿនកើនឡើងទ្វេរដង

iPhone 4S មាន Processor ប្រភេទ A5 (ដូចគ្នានឹង iPad) និង RAM ១GB ដែលជួយធ្វើអោយ
ទូរស័ព្ទអាចដំណើរការលឿនជាងមុន ទាំងការចូលទៅកាន់ទំព័រវែបសាយ លេងហ្គេម រឺក៏
កម្មវិធីផ្សេងៗ ។ ជាពិសេស Chip ក្រាហ្វិចរបស់ iPhone 4S មានទំហំខុសពីធម្មតាដែល
ជួយអោយដំណើរការ និង render រូបភាពលឿនជាង ៧ដង បើធៀបជាមួយ iPhone 4 ។

Apple ក៏បានធ្វើការផ្សាយពាណិជ្ជកម្មមួយចំនួនអំពីប្រភេទ ហ្គេម "ធ្ងន់" គឺអាចលេងបាននៅ
លើ iPhone 4S នេះដោយមិនធ្វើអោយមានបញ្ហាអ្វីនោះឡើយ ជាពិសេសរូបភាពក៏កាន់តែ
ច្បាស់ទៀតផង ។

តាមសំដីរបស់លោក Phil Schiller (អគ្គនាយករងទទួលភារកិច្ចផ្នែកទីផ្សារទូទាំងពិភពលោក
របស់ Apple) អោយដឹងថា iPhone 4S នេះថែមទាំងអាចបង្ហាញបាននូវបច្ចេកទេសផ្នែក
ក្រាហ្វិចមួយចំនួន ដែលវាមិនទាន់មាននៅក្នុងឧបករណ៍លេង ហ្គេម console នៅឡើយ ។

ចំពោះថេរវេលាថ្មរបស់ iPhone 4S ក៏អាចធ្វើអោយលោកអ្នកកាន់តែមានទំនុកចិត្តថែមមួយ
កំរិតទៀតផងដែរគឺអាចផ្គត់ផ្គង់បាន ៨ម៉ោងសំរាប់ការធ្វើសន្ទនាជាមួយសេវាកម្មប្រព័ន្ធ 3G
និង១៤ម៉ោងសំរាប់សេវាកម្ម 2G,៦ម៉ោងចូលទៅកាន់គេហទំព័រជាមួយសេវាកម្ម 3G និង ៩
ម៉ោងចំពោះសេវា Wi-Fi,១០ម៉ោងមើលវីដេអូ និង ៤០ម៉ោងសំរាប់ការស្តាប់ចំរៀងជាប់
រហូត ។

៤. iPhone 4S ប្រើប្រាស់បាននៅគ្រប់ប្រទេសនៅទូទាំងពិភពលោក

iPhone 4S អាចប្រើបានទាំងជាមួយប្រព័ន្ធ GSM និង CDMA ដូច្នេះហើយ iPhone 4S អាច
អនុញ្ញាតអោយអ្នកប្រើប្រាស់មកពីជាង ២០០ ប្រទេសនៅទូទាំងពិភពលោកអាចប្រើប្រាស់
វាបានដោយងាយ ។

ជាមួយគ្នានោះដែរ Apple ក៏បានធ្វើការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើងនៃប្រព័ន្ធអង់តែន
របស់ iPhone 4S នេះទៀតផង ដែលបានផ្តល់ភាពកាន់តែងាយស្រួលក្នុងការចែករំលែកទិន្ន
ន័យរវាងគ្នានឹងគ្នា និង​ ជួយអោយសំលេងសន្ទនាបានច្បាស់មិនរអាក់រអួល ។ ទន្ទឹមនឹងនេះ
iPhone 4S មាន 3G HSPA+ មានល្បឿន download អតិបរមា ១៤,៤Mbps (លឿនជាងពីរដង
បើធៀបជាមួយ iPhone 4) ៕

ដូច្នេះតើប្រិយមិត្តគួរទិញវាដែរទេ ?

ប្រភព៖ Kenh 14
ដោយ៖ រដ្ឋា

Tags: electronicappleiphone 5iphoneiphone 4ssteve jobs