ទំនាក់ទំនងរវាង Google និងរដ្ឋាភិបាលប្រទេសចិនកាន់តែមានភាពល្អក់កករកាន់តែខ្លាំង
ខណៈពេលដែលទីផ្សារ Applications របស់ Android ត្រូវបានធ្វើការហាមឃាត់នៅក្នុង
ប្រទេសមួយនេះ ។
មានអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិន មិនអាចចូលទៅកាន់ទំព័រ Android Market
បាននោះទេ ។ ទំព័រ Blocked In China បានសាកល្បងចូលទៅកាន់ទំព័រមួយនេះនៅឯខេត្ត
ធំៗចំនួនប្រាំនៅក្នុងប្រទេសចិនប៉ុន្តែលទ្ធផលបង្ហាញថា market.android.com ត្រូវបានហាម
ឃាត់(Blocked) ទាំងស្រុង ។
នេះមិនមែនជាលើកទីមួយទេដែល Android Market ត្រូវបានធ្វើការហាមឃាត់នៅក្នុង
ប្រទេសចិននោះ ។ កាលពីឆ្នាំ ២០០៩ មានអ្នកប្រើប្រាស់ជាច្រើនក៏មិនអាចចូលទៅប្រើ
ប្រាស់ App Store របស់ Google បានផងដែរ ។
ហើយលើកនេះក៏មិនដឹងថា Android Market នឹងត្រូវបានធ្វើការហាមឃាត់រហូតរឺមួយគ្រាន់
តែបណ្តោះអាសន្ននោះទេ ។ នៅក្នុងប្រទេសចិន Google មានសត្រូវដ៏ខ្លាំងបំផុតមួយគឺ Baidu ដែលក្រុមហ៊ុនមួយនេះក៏មានគំរោងនឹងបង្កើតប្រព័ន្ធដំណើរការផ្ទាល់ខ្លួនមួយផងដែរមាន
ឈ្មោះថា Quishiពឹងផ្អែកលើមូលដ្ឋានគ្រឹះរបស់ Android ។
ដោយឡែកអ្នកប្រើប្រាស់ Gmail និង GoogleTalk ក៏ជួបនូវបញ្ហាដូចគ្នានេះផងដែរ ។ នេះប្រ
ហែលជារដ្ឋាភិបាលប្រទេសចិនកំពុងតែមានផែនការធ្វើការហាមឃាត់សេវាកម្មផ្សេងៗមក
ពីក្រៅប្រទេសហើយមើលទៅនោះ ខណ:ពេលដែល Google+, Twitter និង Facebook សុទ្ធ
តែត្រូវបានស្ថិតនៅក្នុងបញ្ជីរធ្វើការហាមឃាត់ទាំងអស់ ៕
ប្រភព៖ TheNextWeb
ដោយ៖ រដ្ឋា