CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Samsung បានបង្ហាញគំរូមួយថ្មីមកទៀតហើយ

បច្ចុប្បន្ន Samsung ហាក់បីដូចជាកំពុងតែមានឥទ្ធិពលនៅក្នុងពិភពបច្ចេកវិទ្យាទូរស័ព្ទ
Smartphone កាន់តែខ្លាំងឡើងៗ ខណៈពេលដែលក្រុមហ៊ុនមួយនេះខិតខំបង្ហាញវត្តមាន
សមិទ្ធិផលថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ ។

ដោយឡែកកាលពីម្សិលម៉ិញទំព័រមួយឈ្មោះថា Phandroid ទើបតែបានបង្ហើបអោយដឹងពីគំរូ
ថ្មីមួយទៀតរបស់ Samsung ដោយបានបញ្ជាក់យ៉ាងច្បាស់ថាជាគំរូដែលផ្តល់ដោយក្រុមហ៊ុន
នោះផ្ទាល់តែម្តង ។ ទូរស័ព្ទថ្មីនោះមានឈ្មោះថា Galaxy S III ដែលនឹងត្រៀមសំរាប់ឆ្នាំ
២០១២ ខាងមុខនេះ ។ ហើយបើទោះបីជាមិនទាន់ដល់ពេលត្រូវបង្ហាញខ្លួនក៏ពិតមែន តែ
ប្រិយមិត្តក៏នឹងមានឱកាសស្វែងយល់បានមុនខ្លះៗ អំពីគំរូក៏ដូចជាពត៌មានលំអិតមួយចំនួន
របស់សមិទ្ធិផលថ្មីនេះផងដែរ ។

Samsung Galaxy SIII ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១២ ខាងមុខនេះមាន Processor
ប្រភេទ Dual-core Exynos 4212 ល្បឿន ១,៨GHz , RAM ទំហំ ២GB ,អេក្រង់​របស់​វា​មាន
​ទំហំ ៤,៦អ៊ីង​ប្រភេទ Super AMOLED Plus HDinch, មាន resolution ជា HD ១២៨០ x ៧២០
pixel,កាមេរ៉ា ១២ Megapixel ដែលមាន Sensor ប្រភេទ W750 BSI CMOS ជាបច្ចេកវិទ្យាដ៏
អស្ចារ្យជួយធ្វើអោយរូបភាពមានគុណភាពកាន់តែច្បាស់ជាងគំរូមុនៗផងដែរ ។ ហើយបើ
ទោះបីជាមិនបានបង្ហាញពីប្រព័ន្ធដំណើរការក៏ដោយតែគេអាចស្មានបានមុនទៅហើយថា
Samsung Galaxy SIII នឹងដំណើរលើប្រព័ន្ធ Android 4.0 Ice Cream Sandwich នេះឯង ៕

នៅចំពោះមុខនៃការបង្ហាញជាបន្តបន្ទាប់នូវសមិទ្ធិផលរបស់ខ្លួនបែបនេះ មានសំនួរមួយក៏
បានចោទឡើងថា"តើនៅថ្ងៃខាងមុខ Samsung អាចយកឈ្នះគូរប្រជែងដ៏ធំរបស់ខ្លួនគឺ Apple
បានដែររឺមួយយ៉ាងណា? " ដូច្នេះចំលើយគឺមានតែការរង់ចាំមើលនោះទេ សុំកុំភ្លេចរង់ចាំ
មើលលទ្ធផលទាំងអស់គ្នាណា !
ប្រភព៖ kenh14
ដោយ៖ រស្មី

Tags: electronicsamsungsmartphonesamsung galaxy siii