CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Apple ឈ្នះក្តី Samsung នៅអូស្រា្តលី

Apple ទើបតែទទួលបានជ័យជំនះថ្មីមួយទៀតលើក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីរបស់កូរ៉េខាង
ត្បូង Samsung នៅក្នុងជំលោះក្តីដែលពាក់ព័ន្ធនឹងប័ណ្ណកម្មសិទ្ធបញ្ញានាពេលថ្មីៗនេះ ។

ទំព័រកាសែតមួយក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលម៉ិញបានអោយដឹងថា តុលា​ការ
នៅក្នុងប្រទេសអូស្រ្តាលីបានចេញសាលក្រមមួយធ្វើការហាមឃាត់ក្រុមហ៊ុន Samsung មិន
អោយធ្វើចរាចរផលិតផលរបស់ខ្លួនគឺ Galaxy Tab 10.1 នៅក្នុងប្រទេសមួយនេះឡើយ ។

នៅអូស្ត្រាលី Apple បានប្តឹង Samsung ពីបទពាក់ព័ន្ធនឹងប័ណ្ណកម្មសិទ្ធបញ្ញាផ្នែកបច្ចេកវិទ្យា
Touch Screen និងមុខងារបញ្ជារនិងវិធីប្រើប្រាស់នៃផលិតផល Tablet មួយនេះ ។

ចំពោះសេចក្តីសំរេចរបស់សាលក្រមតុលាការនេះ Samsung បានអោយដឹងថាខ្លួនមានការ
អស់សង្ឃឹមយ៉ាងខ្លាំង ប៉ុនែ្ត Samsung មិនព្រមចុះចាញ់នោះទេគឺនឹងបន្តប្រឆាំងតទៅទៀត
ដើម្បីរក្សាផលប្រយោជន៍របស់ខ្លួន និងត្រូវតែនាំយកផលិតផល Galaxy Tab 10.1 នេះអោយ
ទៅដល់ដៃអ្នកប្រើប្រាស់ក្នុងប្រទេសអូស្រ្តាលីអោយទាល់តែបាន ។

គួររំលឹកផងដែរថាកាលពីកំឡុងខែសីហា កន្លងមកនេះ Samsung បានយល់ព្រមមិនធ្វើ
ចរាចរនិងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល Galaxy Tab 10.1 របស់ខ្លួននៅក្នុងប្រទេស
អូស្រ្តាលី រហូតមកដល់ពេលមានសេចក្តីសំរេចមួយចេញពីតុលាការអំពីជំលោះប័ណ្ណ
កម្មសិទ្ធបញ្ញារវាងក្រុមហ៊ុនមួយនេះនិង Apple ។ សេចក្តីរាយការណ៍មួយកាលពីដើមខែនេះ
បានអោយដឹងថា Samsung បានរិះរកវិធីសាស្រ្តក្នុងការធ្វើកិច្ចព្រមព្រាងគ្នាជាមួយ Apple ក្នុង
គោលដៅធ្វើអោយប្រសើរឡើងវិញអំពីការរចនា Galaxy Tab 10.1 ដើម្បីចៀសវាងបទចោទ
ប្រកាន់ពីបទដែលពាក់ព័ន្ធនឹងប័ណ្ណកម្មសិទ្ធបញ្ញាតទៅទៀត ។ ប៉ុន្តែសំណើនេះត្រូវបាន
Apple ធ្វើការបដិសេធមិនព្រមទទួលយកនោះទេ ។ ដោយឡែកករណីដូចគ្នានេះក៏កំពុងតែ
ចាប់ផ្តើមផ្ទុះឡើងនៅតាមបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងពិភពលោក ដែលក្នុងនោះរួម
មានប្រទេស ជប៉ុន បារាំង ហូឡង់ និងប្រទេសអាមេរិក ផងដែរ ៕

ប្រភព៖ BGR
ដោយ៖ រដ្ឋា

Tags: applesamsung galaxy siiiaustraliabangalaxy tab 10.1lawsuitpatent