បន្ទាប់ពីមរណៈភាពរបស់លោក Steve Jobs ទៅ ខែតុលា នេះត្រូវបានគេចាត់ទុកថាជាខែ
ក្រៀមមក្រំបំផុតសំរាប់ពិភពបច្ចេកវិទ្យាខណៈពេលដែលមានបុគ្គលដ៏ឆ្នើមក្នុងពិភពបច្ចេក
វិទ្យាម្នាក់ទៀតគឺលោក Dennis Ritchie ដែលគេចាត់ទុកគាត់ជា"ឪពុក" នៃកម្មវិធីភាសា C
និងប្រព័ន្ធដំណើរការ (OS) UNIX ទទួលមរណៈភាពនៅអាយុ ៧០ឆ្នាំ ។
លោក Dennis Ritchie ទទួលមរណៈភាពនៅអាយុ ៧០ឆ្នាំ
ដំណឹងស្តីអំពីមរណៈភាពរបស់លោក Richie ត្រូវបានវិស្វករជំនាញផ្នែក Software ម្នាក់
ឈ្មោះ Rob Pike អតីតមិត្តភក្តិរួមការងារជាមួយលោក Ritchie បានបង្ហោះនៅលើទំព័រ
Google + របស់គាត់ ។ លោក Rob Pike បានអោយដឹងថាលោក Ritchie ទទួលមរណៈភាព
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១១ កន្លងទៅថ្មីៗនេះដោយសារតែគាត់មានជំងឺធ្ងន់ ។ គាត់
អោយដឹងបន្ថែមថា�Richie គឺជាមនុស្សម្នាក់មិនសូវនិយាយច្រើនទេ និងអាថ៌កំបាំងបំផុត
គាត់និងខ្ញុំគឺជាមិត្តភក្តិនឹងគ្នា ធ្វើការងារជាមួយគ្នា និងសហការគ្នាជានិច្ច ។ ពេលនេះពិភព
លោកបានបាត់បង់បុគ្គលដ៏ឆ្នើមម្នាក់ទៀតហើយ " ។
ត្រូវបានអ្នកពិភពបច្ចេកវិទ្យាស្គាល់យ៉ាងច្បាស់ជាមួយការហៅឈ្មោះ �dmr� លោក Ritchie
បានចំណាយពេលមួយផ្នែកធំក្នុងឆាកជីវិតរបស់គាត់នៅក្នុងបន្ទប់ពិសោធន៍ Bell Labs
ដែលជាក្រុមហ៊ុនស្រាវជ្រាវទូរគមនាគមន៍ធំបំផុតមួយក្នុងពិភពលោក ។ នៅទីនោះលោក
Ritchie បានជួបនឹង Ken Thompson ហើយក៏បានរួមដៃគ្នាបង្កើតនូវប្រព័ន្ធដំណើរការមួយ
ដែលអាចដំណើរការបានល្អជាង សុវត្ថិភាពជាងនៅលើកុំព្យូទ័រឯកជន ខណៈពេលដែល
អ្នកទាំងពីរនៅក្មេងនៅឡើយ ។ ចុងបញ្ចប់នៅក្នុងឆ្នាំ ១៩៧១ Ritchie និង Thompson រួម
ទាំងអ្នករួមការងារមួយចំនួនទៀតនៅ Bell បានធ្វើការប្រកាសជាផ្លូវការមួយស្តីអំពីកំណែ
ថ្មីនៃប្រព័ន្ធដំណើរការ(OS) ដំបូងបំផុតគឺ UNIX ។
រហូតមកដល់ឆ្នាំ ១៩៧៣ Ritchie និង Thompson បានរួមដៃគ្នាសរសេរឡើងវិញនូវប្រព័ន្ធ
ដំណើរការ UNIX នេះដោយកម្មវិធីភាសា C ក្នុងគោលដៅធ្វើអោយ UNIX កាន់តែមាន
សក្តានុពលបន្ថែមទៀត ។ កំណែថ្មីនេះក្រោយមកបានទទួលការពេញនិយមជាខ្លាំង និង
បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍន៍នៃប្រព័ន្ធដំណើរការដ៏សំបូរបែប
នាសម័យបច្ចុប្បន្ននេះ ដែលលេចធ្លោជាងគេនោះគឺ Linux និង Mac OS របស់ Apple ។
Ritchie ក៏ធ្លាប់មានពាក្យពេចន៍ដ៏ល្បីដែលស្តីអំពីប្រព័ន្ធដំណើរការ UNIX របស់គាត់ផងដែរ
ដែលមានខ្លឹមសារថា �UNIX គឺជាប្រព័ន្ធដំណើរការមួយដ៏សាមញ្ញ ប៉ុន្តែអ្នកត្រូវតែជាមនុស្ស
ម្នាក់មានចំណេះខ្ពង់ខ្ពស់បំផុតទើបអាចយល់បានពីភាពសាមញ្ញរបស់វា" ។
ស្របគ្នាជាមួយប្រព័ន្ធដំណើរការ UNIX នេះដែរ លោក Ritchie ក៏បានរួមសហការណ៍គ្នាជា
មួយលោក Thompson ដើម្បីធ្វើការអភិវឌ្ឍន៍អោយមានភាពប្រសើរឡើងនៃភាសាសរសេរ
កម្មវិធី C នៅចន្លោះឆ្នាំ ១៩៦៨ រហូតមកដល់ឆ្នាំ ១៩៧៣ និងបានប្រកាសជាផ្លូវការនៅឆ្នាំ
១៩៧២ ផងដែរ ។ ថ្ងៃនេះ C គឺជាភាសាមួយក្នុងចំណោមភាសាសរសេរកម្មវិធីលើកុំព្យូទ័រ
ដ៏សំខាន់បំផុតនៅក្នុងពិភពលោក និងគឺជាមូលដ្ឋានគ្រឹះនៃភាសាសរសេរសំខាន់ៗបច្ចុប្បន្ន
ដូចជា C++ រឺ Java�ជាដើម ។
លោក Dennis Ritchie (កណ្តាល) និងលោក Ken Thompson ទទួលពានរង្វាន់មេដាយថ្នាក់
ជាតិដែលប្រគល់ជូនដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton ។
នៅពេញមួយឆាកជីវិតរបស់ខ្លួន Ritchie ធ្លាប់ទទួលពានរង្វាន់ដ៏ឧត្តុងឧត្តមជាច្រើនចំពោះ
ការចូលរួមចំណែករបស់គាត់នៅក្នុងពិភពបច្ចេកវិទ្យា ក្នុងនោះរួមមានពានរង្វាន់ Turing
ដែលធ្វើការប្រគល់ជូនដោយសមាគមន៍វិទ្យាសាស្រ្តកុំព្យូទ័រ ក្នុងឆ្នាំ ១៩៨៣ ចំពោះការ
ទទួលបានជោគជ័យលើផ្នែកទ្រឹស្តីនៃប្រព័ន្ធដំណើរការ (OS) ទូទៅ និងមេដាយថ្នាក់ជាតិ
ផ្នែកបច្ចេកវិទ្យា ដែលប្រគល់ជូនដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton
ក្នុងឆ្នាំ ១៩៩៩ ចំពោះរបកគំហើញប្រព័ន្ធដំណើរការ UNIX និងភាសា C របស់គាត់ ៕
ប្រភព៖ DigitalTrends
ដោយ៖ រស្មី