ចាប់តាំងពី
Apple ប្រកាសបង្ហាញវត្តមាន
iPhone 4S មានអ្នកប្រើប្រាស់មិនតិចនោះទេ
ដែលបង្ហាញពីការអស់សង្ឃឹមចំពោះ Apple នោះ។ ដោយឡែកនៅក្នុងការស្ទង់មិតិមួយ
ដែលធ្វើឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសអាមេរិកក៏បានបង្ហាញលទ្ធផលមួយអោយ
ឃើញផងដែរថាមាន ៤៧ភាគរយនៃអ្នកប្រើប្រាស់ iPhone 4 និង ២៩ ភាគរយអ្នកប្រើប្រាស់
ទូរស័ព្ទ Smartphone សំដែងការអស់សង្ឃឹមចំពោះ iPhone 4S ។
បើទោះបីជា iPhone 4S ត្រូវបានទទួលការពេញនិយមគាំទ្ររហូតដល់ថ្នាក់ក្រុមហ៊ុនផ្គត់ផ្គង់
សេវាកម្មអ៊ីនធើណែតធំៗទាំងបីក្នុងប្រទេសអាមេរិកលក់អស់ពីស្តុករបស់ខ្លួន និងនៅតាម
បណ្តាសាខាទាំងឡាយរបស់ Apple នៅជុំវិញពិភពលោក ក៏ដោយ ប៉ុន្តែក៏មានអ្នកប្រើប្រាស់
មិនតិចនាក់នោះទេមានការអស់សង្ឃឹមចំពោះ smartphone ដែល Apple បានចំណាយពេល
ជាងមួយឆ្នាំដើម្បីបង្ហាញវត្តមានផលិតផលថ្មីតែមិនមែនជាអ្វីដែលគេទន្ទឹងរង់ចាំនោះ។
តាមរយៈការស្ទង់មតិមួយរបស់ Retrevo បង្ហាញថាអតិថិជនក្នុងប្រទេសអាមេរិកចំនួន
១៣០០ នាក់ក្នុងនោះមានចំនួន ២៩ភាគរយបានសំដែងពីការអស់សង្ឃឹមចំពោះផលិតផល
iPhone 4S នេះដែល ៧ភាគរយក្នុងនោះចង់បានអេក្រង់ធំជាង,១១ភាគរយចង់បានការរចនា
ឡើងវិញថ្មីទាំងស្រុង, ១៧ភាគរយចង់អោយមាន 4G ។
មិនត្រឹមតែកើតមានឡើងចំពោះអ្នកប្រើប្រាស់ទូទៅនោះទេ សូម្បីអ្នកដែលកំពុងតែប្រើប្រាស់
iPhone 4 បច្ចុប្បន្នមានចំនួនរហូតដល់ ៤៧ភាគរយក៏បានសំដែងការមិនពេញចិត្តដូចគ្នានេះ
ដែរនៅពេលដែល Apple ប្រកាសបង្ហាញវត្តមាន 4S នេះ។
លោក Andrew Eisner របស់ Retrevo បានអោយដឹងថា �បើទោះបីជាអ្នកប្រើប្រាស់មួយ
ចំនួនមានការអស់សង្ឃឹមពីព្រោះតែគ្មាន �iPhone 5� ប៉ុន្តែការពេញនិយមគាំទ្រចំពោះ
iPhone 4S នៅតែមានចំនួនច្រើនដដែល។ ទន្ទឹមនឹងនោះដែរក៏ប្រហែលជាមិនមានអតិថិជន
ច្រើនមកបោះតង់នៅមុខ Apple Store ដើម្បីរង់ចាំទិញផលិតផលថ្មីនេះដូចផលិត iPhone
ជំនាន់មុនទៀតនោះទេ � ។
ការស្ទង់មតិរបស់ Retrevo ដដែលនេះក៏បានបញ្ជាក់អោយឃើញផងដែរថា ក្នុងចំណោម
មនុស្សដែលមានគំរោងបំរ៉ុងនឹងទិញ iPhone 4S គឺមានចំនួន ៤៤ភាគរយកំពុងតែប្រើ
ប្រាស់ iPhone 3G រឺក៏ 3GS, ៤២ភាគរយកំពុងប្រើប្រាស់ iPhone 4,២៤ភាគរយប្រើប្រាស់
BlackBerry និង ១២ភាគរយជាអ្នកប្រើប្រាស់ទូរស័ព្ទ Android ៕
ប្រភព៖ BGR
ដោយ៖ រស្មី