ដូច្នេះក្រោយពីព័ត៌មានចចាមអារាមជាច្រើនមក ទីបំផុត Lumia 928 ត្រូវបាន Nokia ប្រកាស
បង្ហាញជាផ្លូវការ សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត Verizon (អាមេរិច)។ ស្មាតហ្វូនមានរូបសណ្ឋាន
ប្រហាក់ប្រហែលទៅនឹង Lumia 920 ប៉ុន្តែមានអេក្រង់ 4,5", កំរិតពន្លឺ 1280 x 768 របស់វា មិន
បានប្រើ LCD ទេ គឺប្តូរទៅប្រើ OLED វិញ។ Camera របស់ស្មាតហ្វូន នៅតែបំពាក់បច្ចេកវិទ្យា
PureView ទំហំ 8,7 megapixel និងការពារការញ្ជួយ ញ័រ (OIS)។
ជាក់ស្តែង Nokia បានបំពេញបន្ថែមអំពូល flash Xenon ដើម្បីបង្កើនសមត្ថភាព បង្ហាញរូបភាព
ឲ្យបានភ្លឺច្បាស់ល្អ ក្នុងលក្ខខណ្ឌពេលយប់។ តាមប្រភពបានឲ្យដឹងថា flash Xenon នឹងប្រើសំរាប់
ថតរូប ចំណែក flash LED នឹងប្រើសំរាប់ថតវីដេអូ។ ស្មាតហ្វូនក៏មានសមត្ថភាព សាកថ្មអត់ខ្សែ
និង Connector NFC ដូចនឹង 920 ដែរ។ Nokia បានឲ្យដឹងបន្ថែមថា Lumia 928 ត្រូវបានបំពាក់
នូវមីក្រូហ្វូន (microphone) ចំនួនបី មានសមត្ថភាព Record សម្លេងកំរិតអតិបរមា 140dB ជាមួយ
គុណភាពខ្ពស់ និងការមានសម្លេងមិនច្បាស់ (លឺរ៉ែៗ) កាន់តែតិចបំផុត។
ស្តីពីរូបសណ្ឋានបន្ថែម Lumia 928 ត្រូវបានបំពាក់នូវកញ្ចក់អេក្រង់ Gorilla Glass, CPU Dual Core
Qualcomm Snapdragon S4 1,5GHz, ថ្ម 2000mAh និងមានមេម៉ូរីក្នុងទំហំ 32GB។ Lumia 928 មាន
ពីរពណ៌សំរាប់ជ្រើសរើសគឺពណ៌ស និងខ្មៅ ហើយនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី ១៦ ខែឧសភា
ខាងមុខនេះ ក្នុងតំលៃ ៩៩,៩៩ ដុល្លារ រួមជាមួយកិច្ចសន្យាពីរឆ្នាំ (អតិថិជន នឹងទទួលបានលុយមក
វិញចំនួន ៥០ ដុល្លារ បើសិនធ្វើការកុម្មង់ទិញតាម Email)។ Nokia ក៏បានផ្គត់ផ្គង់បន្ថែមនូវគណនី
មានទឹកប្រាក់ ២៥ ដុល្លារ សំរាប់ទិញ Applications និង Games នៅលើ Windows Phone Store ចំ
ពោះអតិថិជនដែលបានទិញ Lumia 928 ថ្មីមួយគ្រឿងផងដែរ៕
ដោយ៖ សិលា
ប្រភព៖ TTE