ត្រឹមតែក្នុងកំឡុងពេលបីថ្ងៃប៉ុណ្ណោះនៃការបង្ហាញវត្តមានដំបូង, Apple លក់ផលិតផលថ្មី
របស់ខ្លួន iPhone 4S បានចំនួន ៤លានគ្រឿង គឺស្មើនឹងពីរដងធៀបជាមួយ iPhone 4 ។
អគ្គនាយករងផ្នែកទីផ្សារទូទាំងពិភពលោករបស់ Apple ឈ្មោះ Philip Schiller បានអោយ
ដឹងថា �iPhone 4S មានដំណើរការដំបូងមួយដ៏អស្ចារ្យជាមួយចំនួន ៤លានគ្រឿងដែលចាប់
ផ្តើមលក់ចេញនៅក្នុងសប្តាហ៍ដំបូង ។ វាគឺជាបរិមាណលក់ចេញនៃផលិតផលបានចំនួន
ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តសំរាប់ផលិតផលទូរស័ព្ទនៅក្នុងសប្តាហ៍ដំបូង ហើយចំនួននោះ
ស្មើនឹងពីរដងនៃចំនួនផលិតផល iPhone 4 ដែលចេញលក់ក្នុងរយៈពេលបីថ្ងៃដំបូងនៃការ
បង្ហាញវត្តមានរបស់ខ្លួន។ iPhone 4S គឺជាចំណាប់អារម្មណ៍យ៉ាងពិសេសបំផុតនៅទូទាំង
ពិភពលោក រួមជាមួយនឹង iOS 5 និង iCloud វាគឺជា iPhone អស្ចារ្យបំផុតតាំងពីដើមរហូត
មកដល់បច្ចុប្បន្ននេះ" ។
បើប្រៀបធៀបជាមួយផលិតផលមុនៗ ,ក្នុងរយៈពេលបីថ្ងៃដំបូង iPhone 4 លក់បានចំនួន
១,៧លានគ្រឿង ចំណែក iPhone 3GS នៅក្នុងសប្តាហ៍ដំបូងលក់បានចំនួន ១លានគ្រឿង។
Apple មិនទាន់បានធ្វើសេចក្តីប្រកាសអោយដឹងពីពត៌មានលំអិតនេះទេ តែបើតាមអ្នក
ជំនាញផ្នែកវិភាគ Gene Munster របស់ Piper Jaffray ធ្វើការប៉ាន់ស្មានថាមួយផ្នែកធំនៃ
ជំនួញរបស iPhone 4S នេះគឺបានមកពីអតិថិជនប្រើប្រាស iPhone 3GS រឺក៏ 3G ដែលបាន
ធ្វើការ Update ឡើងនោះឯង ។
ម្យ៉ាងវិញទៀត Apple ក៏បានអោយដឹងផងដែរថា iOS 5 របស់ខ្លួនទទួលបានចំនួន ២៥លាន
ដងនៃការទាញយកទៅប្រើប្រាស់ និង iCloud មានចំនួន ២០លានដង ។ នៅពេលដែល
iOS 5 បានបង្ហាញវត្តមានជាលើកដំបូងនៅថ្ងៃទី ១២ ខែតុលា កន្លងទៅនេះ បរិមាណនៃអ្នក
ចូលទៅទាញយក(Download) មានចំនួនយ៉ាងច្រើនរហូតធ្វើអោយ Server របស់ Apple ជួប
នូវបញ្ហាមួយចំនួនដែលជាហេតុធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមិនអាចទាញមកប្រើប្រាស់
បាន។ នៅក្នុងប្រទេសអង់គ្លេសចំនួនអ្នកដែលចូលទៅទាញយក iOS 5 គឺមានបរិមាណច្រើន
បំផុតតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ ។
អ្នកវិភាគ Brian White របស់ Ticonderoga Securities អោយដឹងថាហាងលក់ផលិតផល
Apple Store បានលក់ផលិតផល iPhone 4S អស់ពីស្តុករបស់ខ្លួន។ នៅក្នុងកំឡុងថ្ងៃដំបូង
នៃការបង្ហាញវត្តមាន, iPhone 4S បានជួយអោយ Sprint មាន�ថ្ងៃលក់ដាច់បំផុតតាំងពីដើម
រហូតមកដល់បច្ចុប្បន្ននេះ " ដោយឡែក AT&T ទទួលបានឯកត្តកម្ម �រីកចំរើនដល់កំពូល"
ថ្មីមួយផងដែរ ។
លើសពីនេះទៅទៀត ដោយផ្អែកលើឯកត្តកម្មរីកចំរើនថ្មីរបស់ iPhone 4S នេះ,ភាគហ៊ុន
របស់ Apple ក៏មានការកើនឡើងគួរអោយភ្ញាក់ផ្អើល។ កាលពីថ្ងៃទី ៦ខែតុលា ភាគហ៊ុន
របស់ Apple មានតំលៃ ៣៦៩,៨ ដុល្លាអាមេរិក និងរយៈពេល ១០ថ្ងៃក្រោយតំលៃភាគហ៊ុន
បានកើនឡើងតំលៃ ៤២២ដុល្លាអាមេរិក។ មានការកើនឡើង ១៥ភាគរយដែលជាចំនុច
ខ្ពស់បំផុតគឺថ្ងៃម្សិលម៉ិញតំលៃភាគហ៊ុនមានចំនួន ៤២៦ដុល្លាអាមេរិក។ ដោយឡែកចំពោះ
ថ្ងៃ ១៤ ខែតុលា ដែលជាថ្ងៃ iPhone 4S បង្ហាញវត្តមាន តំលៃភាគហ៊ុនមានការកើនឡើងពី
៤០៨ ដុល្លាអាមេរិក ឡើងដល់ ៤១៨ ដុល្លាអាមេរិក ៕
ប្រភព៖ Pcmag
ដោយ៖ រស្មី