CamNews

បច្ចេកវិទ្យា 

យុវនារីចិនបរិចា្ចគខ្លួនជាថ្នូរ iPhone 4S

និស្សិតស្រីម្នាក់រស់នៅក្នុងទីក្រុង ណានជីង ប្រទេសចិនសុខចិត្តចំណាយពេលរបស់នាង
រយៈពេលមួយខែនៅជាមួយបុរសម្នាក់ ជាថ្នូរនឹងប្រាក់ដើម្បីយកទៅទិញផលិតផលថី្មរបស់
Apple គឺ iPhone 4S ។

នៅក្នុងខ្លឹមសារនៃកិច្ចសន្ទនាគា្នមួយរបស់យុវនារីនោះដែលគេស្គាល់មានរហ័សនាមថា
"lovemealo" ជាមួយបុរសម្នាក់តាមអ៊ីនធើណែត ត្រូវបានលេចធ្លាយចេញមកខាងក្រៅរួច
ក៏ត្រូវបានអ្នកពិភពអ៊ីនធើណែតនៅក្នុងប្រទេសនេះយកមកចុះផ្សាយបន្តសុះសាយកាល
ពីថ្ងៃទី១៧ តុលាម្សិលម៉ិញ ។

តាមការអោយដឹង ថាយុវនារីនោះគឺជានិស្សិតកំពុងសិក្សាឆ្នាំទី២ នៅក្នុងសាកលវិទ្យាល័យ
មួយ ហើយនាងបានទៅនៅជាមួយបុរសម្នាក់អស់រយៈពេល ៥ថ្ងៃជាប់គ្នាដើម្បីជាថ្នូរបាន
ប្រាក់មកទិញ iPhone 4S ដែលមានតំលៃ ៤,៥០០យាន់ គឺប្រហែលជាជាង ៧០០ដុល្លា
អាមេរិក។ យុវនារីនោះក៏បានអោយដឹងបន្ថែមផងដែរថានាងនឹងនៅបន្តរួមដំណេកជាមួយ
បុរសម្នាក់នោះក្នុងរយៈពេលជាច្រើនខែទៀតរហូតដល់ពេលដែលនាងទទួលបានគ្រប់ នូវ
អ្វីៗដែលនាងចង់បាន ។

នៅក្រោយពេលដែលពត៌មានមួយចំនួនរបស់នាង ដូចជាលេខទូរស័ព្ទ និងរូបភាពត្រូវបាន
ផ្សព្វផ្សាយនៅក្នុងពិភពអ៊ីនធើណែត យុវនារីនោះក៏បាននិយាយតបទៅវិញថា� តើមានអ្វី
ខុសចំពោះតំរូវការរបស់ខ្ញុំ? មានមនុស្សម្នារជាច្រើនព្រមរួមដំណេកជាមួយអ្នកផ្សេងដើម្បី
យកប្រាក់ទៅទិញវត្ថុមានតំលៃ ចុះហេតុអ្វីខ្ញុំមិនអាចនោះ ?" ។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាករណីដំបូងដែលទើបនឹងកើតឡើងនូវដំណឹងបែបនេះ
នោះទេនៅក្នុងប្រទេសចិន ។ កន្លងមកក៏ធ្លាប់មានពត៌មានជាច្រើនបានចុះផ្សាយដូចគ្នាអំពី
ស្រទាប់យុវនារីក្នុងប្រទេសមួយនេះ សុខចិត្តលះបង់ភាពបរិសុទ្ធរបស់ខ្លួនជាថ្នូរនឹងវត្ថុមាន
តំលៃផ្សេងៗនោះ ៕
ប្រភព៖ Zing
ដោយ៖ រស្មី

Tags: electronicapplesmartphoneiphoneiphone 4s