CamNews

បច្ចេកវិទ្យា 

មហាជនច្រើនកុះករមកចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Steve Jobs

មហាជនជាច្រើនបានមកជួបជុំគ្នានៅខាងក្រៅទីស្នាក់ការរបស់ Apple នៅឯ Cupertino ក្នុង
ប្រទេសអាមេរិក បើទោះបីជាពិធីនេះប្រារព្ធធ្វើដោយឡែកសំរាប់បុគ្គលិកក៏ដោយ។ ឧទ្ធម្ភាគ
ចក្ររបស់ក្រុមហ៊ុនពត៌មានមួយបានហោះឆ្វែលនៅជុំវិញបរិវេណពិធីនោះមុនពេលដែល
ពិធីចាប់ផ្តើមប្រារព្ធ ។



មហាជនជាច្រើនបានមកជួបជុំគ្នានៅមុខទីសា្នក់ការរបស់ Apple



ពិធីរំលឹកវិញ្ញាណក្ខ័ន្ធរបស់អតីតនាយកប្រត្តិបត្តិក្រុមហ៊ុន Apple លោក Steve Jobs បានចាប់
ផ្តើមប្រារព្ធនៅម៉ោង ១០ព្រឹកថ្ងៃទី ១៩ខែតុលា ម៉ោងនៅរដ្ឋ California និងត្រូវបានជូនដំណឹង
តាមរយៈគេហទំព័រទៅដល់បណ្តាបុគ្គលិករបស់ក្រុមហ៊ុននៅទូទាំងពិភពលោកផងដែរ ។

រូបភាពធំៗរបស់លោក Steve Jobs ត្រូវបានដាក់តាំងនៅលើជញ្ជាំងអាគារការិយាល័យ និង
ប៉ាណូដ៏ធំមួយត្រូវបានដាក់តាំងនៅចំកណ្តាលវេទិការ ។ ដងវិថីមួយចំនួននៅជុំវិញតំបន់នោះ
ត្រូវបានស្ទះចរាចរណ៍ដោយសារតែមានរថយន្តយ៉ាងច្រើនកុះរ ដោយឡែកនៅវិថី Mariani
ដែលជាវិថីមួយក្នុងចំណោមវិថីផ្សេងៗឆ្ពោះទៅកាន់ទីស្នាក់ការ Apple ត្រូវបានសមត្ថកិច្ចធ្វើ
ការហាមឃាត់មិនអោយធ្វើចរាចរណ៍នោះឡើយ ។

រូបភាពរបស់លោក Steve Jobs ត្រូវបានដាក់តាំងតាមជញ្ជាំងអាគារការិយាល័យ
របស់ Apple



Christine Gng ភរិយារបស់បុគ្គលិក Apple ម្នាក់យំនៅពេលដែលថតរូបនៅខាងក្រៅស្នាក់ការ
របស់ក្រុមហ៊ុន
នៅក្រោមការដឹកនាំរបស់លោក Tim Cook នាយកក្រុមហ៊ុន Apple ,ក្រុមហ៊ុនបានធ្វើការ
បញ្ជាំងផ្សាយឡើងវិញនូវផ្ទាំងទស្សនីយភាពល្បីៗមួយចំនួនពោរពេញដោយក្តីរំភើប
Think Different ដែលបង្កើតឡើងផ្ទាល់ដោយលោក Steve Jobs ។ តាមការអោយដឹងពី
បុគ្គលិកមួយរូបបាននិយាយថា " រំពេចនោះមនុស្សម្នារទាំងឡាយនៅក្នុងពិធីសុទ្ធតែមិនអាច
ទប់ទឹកភ្នែករបស់ខ្លួនបាននោះឡើយ " ។


CEO Tim Cook ធ្វើសេចក្តីថ្លែងសន្ទរកថានៅចំពោះមុខមហាជនទូទៅ

ក្រោយមកប្រវត្តិរូបសំខាន់ៗមួយចំនួនដូចជាពេលដែលលោក Jobs បង្កើត Apple,ពេលដែល
លោកចាកចេញពីក្រុមហ៊ុន និងពេលដែលលោកវិលត្រលប់មកវិញ ជាដើមនោះត្រូវបានធ្វើ
ការរំលឹកឡើងវិញចំពោះមុខមហាជនផងដែរ ។ ក្នុងនោះមានបុគ្គលល្បីៗមួយចំនួនដូចជា
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Al Gore,អ្នកជំនាញខាងរចនាម៉ូដ Jony Ive ក៏
បានចូលរួមធ្វើសេចក្តីថ្លែងសន្ទរកថាផងដែរ ។ លោកស្រី Laurene Powell Jobs ភរិយារបស់
លោក Steve Jobs មានទឹកមុខស្ងប់ស្ងាត់,ក្រុមចំរៀង Coldplay និងតារាចំរៀង Norah Jones
ត្រូវបានអញ្ជើញធ្វើការសំដែងនៅក្នុងពិធីផងដែរ ។

ពិធីត្រូវបានបញ្ចាប់ជាមួយនឹងបទចំរៀង " You've got a friend in me " ដែលបានចាក់ផ្សាយ
តាមឧបករណ៍បំពងសំឡេង និងជាបទគោលនៅក្នុងខ្សែភាពយន្ត Toy Story របស់ក្រុមហ៊ុន
ផលិតភាពយន្ត Pixar ដែលជាក្រុមហ៊ុនធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Jobs
ផងដែរមុនពេលដែលលោកងាកមកកាន់កាប់ក្រុមហ៊ុន Disney វិញក្នុងឆ្នាំ ២០០៦ ។

លោក Time Cook បានអោយដឹងថាពិធីនេះប្រារព្ធធ្វើឡើងរយៈពេល ៩០នាទី ក៏គឺជាឱកាស
វេលាមួយសំរាប់អោយបណ្តាបុគ្គលិកក្រុមហ៊ុន Apple ទាំងអស់ធ្វើការរំលឹកនឹកឃើញឡើង
វិញអំពីអ្វីដែលលោក Steve Jobs បានបង្កើតឡើងក្នុងមួយឆាកជីវិតរបស់គាត់ដែលធ្វើអោយ
ពិភពលោកមានការផ្លាស់ប្តូរដូចបច្ចុប្បន្ននេះ ។


Apple Store នៅ Los Gatos ត្រូវបានបិទទ្វារ ។ ខាងក្នុងបុគ្គលិកទាំងឡាយកំពុងតែរង់ចាំ
ទស្សនា webcast ។
បណ្តាហាងលក់ផលិតផល Apple Store នៅក្នុងប្រទេសអាមេរិកត្រូវបានបិទទ្វារមួយរយៈ
ពេលដើម្បីអោយបុគ្គលិកអាចធ្វើការតាមដាននូវព្រឹត្តិការណ៍នេះដោយផ្ទាល់តាមរយៈគេហ
ទំព័ webcast ខណៈពេលដែលសាខាផ្សេងៗទៀតរបស់ខ្លួននៅទូទាំងពិភពលោកអាចតាម
ដានតាមរយៈការចាក់ផ្សាយឡើងវិញប៉ុណ្ណោះ ៕

ប្រភព៖ vnexpress
ដោយ៖ រស្មី

Tags: electronicapplesmartphoneiphone 4tim cookiphonesteve jobstoy storythink different