មុននេះ រូបភាពផ្នែកខាងក្រោយរបស់ស្មាតហ្វូន ដូចនឹង HTC One ប៉ុន្តែមានការរចនាម៉ូតអាច
ដោះសំបកចេញបាន និង Support ប្រើបានស៊ីមពីរ ត្រូវបានចែករំលែកលើអ៊ីនធឺណេត។ ជាក់
ស្តែង ថ្មីៗនេះ អ្នកតំណាងរបស់ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ ទើបតែចេញមុខបញ្ជាក់ ទទួលស្គាល់
ព័ត៌មានថា ពិតជាមាន One Version ស៊ីមពីរមែន ហើយនឹងត្រូវចែកចាយទៅបណ្តាក្រុមហ៊ុន
ប្រព័ន្ធទូរស័ព្ទចល័តនៅប្រទេសចិន។
នៅតែរក្សាររូបរាងដូច Version ដើម ប៉ុន្តែ HTC One SIM 2 អាចដោះសំបកធ្វើពីលោហធាតុផ្នែក
ខាងក្រោបាន ដើម្បីដាក់បន្ថែមស៊ីម និងមេម៉ូរីក្រៅ microSD។
ទន្ទឹមនឹងការបញ្ជាក់ពីព័ត៌មាននៃ HTC One Version ស៊ីមពីរ, ចែករំលែកជាមួយEngadget China
អ្នកតំណាងរបស់ HTC នៅបានបង្ហើឲ្យដឹងថា Version HTC One ពណ៌ក្រហម នឹងត្រូវបានក្រុម
ហ៊ុនធ្វើការចែកចាយ នូវចំនួនមានកំនត់មួយទៅប្រទេសជប៉ុន និងលើទីផ្សារពិសេសៗមួយចំនួន៕
ដោយ៖ សិលា
ប្រភព៖ VE