CamNews

បច្ចេកវិទ្យា 

Intel បំបែកឯកត្តកម្មថ្មីលើចំណូលប្រចាំត្រីមាសទី៣

តាមប្រភពពត៌មានរបស់ Engadget អោយដឹងថាក្រុមហ៊ុនផលិត chip ធំជាងគេនៅលើ
ពិភពលោក ទើបតែបំបែកឯកត្តកម្មថ្មីមួយរបស់ខ្លួនលើប្រាក់ចំណូលនៅក្នុងត្រីមាសទី ៣
កន្លងមកថ្មីៗនេះ ។ ប្រាក់ចំណូលរបស់ Intel ក្នុងត្រីមាសទី៣ នេះមានចំនួន ១៤,៣ពាន់
លានដុល្លាអាមេរិក គឺកើនចំនួន ៣,២ពាន់លានដុល្លាអាមេរិកដែលប្រហាក់ប្រហែលនឹង
២៩ភាគរយ បើធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំកន្លងទៅ ។

ទន្ទឹមគ្នានេះដែរ Intel ក៏ទទួលបានឯកត្តកម្មផ្សេងមួយទៀតផងដែរលើបរិមាណ Chip ដែល
ត្រូវបានផលិតចេញ ហើយក៏បានធ្វើការប៉ាន់ស្មានថានឹងមានការកើនឡើងជាបន្តទៀតនៅ
ក្នុងត្រីមាសបន្ទាប់ ។ បើយោងតាមការរំពឹងទុកក្នុងត្រីមាសកន្លងមកថាជំនួញផលិតផល
notebook របស់ក្រុមហ៊ុននេះនឹងដណ្តើមបានរហូតដល់ ១៤,៧ពាន់លានដុល្លាអាមេរិកនៅ
ក្នុងចំណូលសរុប​ ហើយក៏សង្ឃឹមថាចំនួននេះនឹងមានការកើនឡើងជាបន្តទៀតនៅក្នុង
ត្រីមាសទី ៤ខាងមុខនេះ ផងដែរ ។

Intel បានអោយដឹងថាផលិតផលកុំព្យូទ័រយួរដៃ គឺជាកត្តាចំបងដែលធ្វើអោយក្រុមហ៊ុនខ្លួន
ទទួលបានឯកត្តកម្មថ្មីលើចំណូលនេះ ។ បរិមាណកុំព្យូទ័យួរដៃដែលបានផលិតចេញរបស់
ក្រុមហ៊ុនមានការកើនឡើងរហូតដល់ចំនួនពីរតួលេខ ។ បើទោះបីជាការប្រើប្រាស់ឧបករណ៍
Tablet និង Smartphone កាន់តែទទួលបានការពេញនិយមជាងក៏ដោយ តែផលិតផល
កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុនមួយនេះនៅតែមានក្តីសង្ឃឹមថានឹងមានការរីកចំរើនទៅមុខ
ជានិច្ច ។ បើតាម Bloomberg, Intel ទទួលបានផលប្រយោជន៍មួយផ្នែកដោយសារតែគូរ
ប្រជែងរបស់ខ្លួនគឺ AMD មិនអាចផលិត chip បានគ្រប់គ្រាន់តាមតំរូវការទីផ្សារ ហើយបើគិត
មកដល់ពេលបច្ចុប្បន្ន Intel នៅតែដើរលើវិថីមួយដ៏ត្រឹមត្រូវខាងផ្នែក PC និង laptop ៕

ប្រភព៖ TTCN
ដោយ៖ រស្មី

Tags: electronictabletcomputerlaptopintelchip