CamNews

ទូរស័ព្ទ 

Lumia 1020 ថតវីដេអូ បានយ៉ាងល្អអស្ចារ្យ ពីកូនឧទ្ធម្ភាគចក្រ បញ្ជាតេឡេមួយ (មានវីដេអូ)

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ Nokia បានធ្វើការបង្ហាញកំពូលស្មាតហ្វូន Window Phone
របស់ខ្លួនមួយ ស្ថិតក្នុងត្រកូល Lumia គឺ Lumia 1020។ ស្មាតហ្វូនថ្មីនេះ មានភាពលេចធ្លោ ដែល
ធ្វើឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍បំផុតនោះគឺ សមត្ថភាពថតរូបដ៏ច្បាស់ ជាមួយកាមេរ៉ាទំហំយក្ស
៤១ មេហ្គាភិចហ្សែល។

ភាពលេចធ្លោជាមួយកាមេរ៉ាទំហំយក្សនេះ បានធ្វើឲ្យមនុស្សមួយក្រុមបានយកវា ធ្វើពិសោធ
សាកល្បងគុណភាពវីដេអូ ដោយថតវីដេអូ ពីកូនឧទ្ធម្ភាគចក្រ ច្នៃដោយខ្លួនឯងមួយ និងបញ្ជា
ពីចំងាយដោយប្រើតេឡេបញ្ជា។

ជាលទ្ធផលពិតជាធ្វើឲ្យពួកគេភ្ញាក់ផ្អើល ចំពោះសមត្ថភាពប្រឆាំងភាពញ័រ និងគុណភាពថត
រូបពីកាមេរ៉ាទំហំ ៤១ មេហ្គាភិចហ្សិល របស់ Nokia Lumia 1020 ពិតជាល្អមែន។

ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Lumia 1020 impressive film helicopter smartphone hightech