មនុស្សភាគច្រើន សុទ្ធតែបានដឹងហើយថា Google គឺជាគេហទំព័រ ក៏ដូចជា Application មួយដែល មានតួនាទី ឆ្លើយតប រាល់ព័ត៌មាន ឯកាសារ ឬទីតាំងទាំងឡាយណា ដែលយើងចង់ដឹង និងស្វែង រក។ រាល់ចម្ងល់ផ្សេងៗ ក៏ដូចជាចង់ធ្វើការស្រាវជ្រាវ រកឯកសារអ្វីមួយ ឬព័ត៌មានអ្វីមួយនោះ ជា ទូទៅគេតែងតែនឹកឃើញដល់ Google ហើយចាប់ផ្តើមស្វែងរក (Search) នូវអ្វីដែលខ្លួន ចង់ដឹង ចង់បាន នៅក្នុងនេះ។
ការស្វែងរកព័ត៌មានផ្សេងៗនៅលើ Google នេះ មិនត្រឹមតែអាចអនុវត្តបាន តាមការវាយអក្សរនៃ ពាក្យ ឬខ្លឹមសារ ដែលចង់ស្វែងរក នៅក្នុងគេហទំព័រ Google នោះទេ គេអាចប្រើជាសម្លេង (Voice) និយាយ ស្វែងរកនូវអ្វីដែលខ្លួន ចង់ដឹងនោះពី Google បានផងដែរ ដែលកត្តានេះ គឺមាននៅលើ ស្មាតហ្វូន ស៊េរីទំនើប ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android។
តើវានឹងអ្វីកើតឡើងទៅ នៅពេលដែលមានគេសួរ Google ថា "តើមានប្រទេសចំនួនប៉ុន្មាន នៅ ជុំវិញពិភពលោកយើងនេះ"? តើ Google នឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច? ពេលស្តាប់ការឆ្លើយ តបរបស់ Google ហើយ ប្រិយមិត្តអាចទប់សំណើច មិនបានផង ក៏ថាបាន។
ដើម្បីជ្រាបច្បាស់ពីការឆ្លើយតប ជាសម្លេងពី Google យ៉ាងណានោះ សូមទស្សនាវីដេអូ ខាង ក្រោមនេះ ទាំងអស់គ្នា៖
ដោយ៖ សិលា
វីដេអូ៖ youtube