សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ដែលសរសេរដោយលោក Walter Issaacson នឹង
ត្រូវបង្ហាញវត្តមាននៅក្នុងថ្ងៃនេះហើយ ហើយតាមរយៈសៀវភៅនេះផងដែរ អាថ៌កំបាំងជា
ច្រើនដែលយើងមិនធ្លាប់នឹកស្មានដល់របស់លោក Steve Jobs នឹងត្រូវបង្ហាញ ។
មិនត្រឹមតែសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ប៉ុណ្ណោះទេ ដែលបង្ហាញវត្តមាននៅថ្ងៃ
នេះ សូម្បីតែ Apple ក៏បានបង្ហោះនូវខ្សែវីដេអូមួយដែលមានរយៈពេល ៨០នាទីស្តីពីពិធីរំលឹក
វិញ្ញាណក្ខ័ន្ធរបស់លោក Steve Jobs ផងដែរក្នុងថ្ងៃនេះ ។ ប្រិយមិត្តអាចចូលមើលបាននៅ
ទីនេះ(ត្រូវមាន plugin Quicktime) ។ ចំណែកឯសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs
ក៏ត្រូវបានដាក់លក់ភា្លមៗផងដែរនៅព្រលានយន្តហោះទីក្រុង London ក្នុងប្រទេសអង់គ្លេស
និងចំពោះអ្នកប្រើប្រាស់ Kindle អាចទាញយកមកអានបានដូចគ្នា ។
ខាងក្រោមនេះយើងខ្ញុំសូមធ្វើបង្ហាញខ្លះៗពីប្រវត្តិលំអិតស្តីអំពីលោក Steve Jobs ដែលឆ្លង
តាមរយៈសៀវវភៅជីវប្រវត្តិរបស់លោក ៖
ប្រសិនជា Steve Jobs មិនអាចបង្កើតក្រុមហ៊ុន Apple
លោក Jobs ធ្លាប់បាននិយាយជាមួយអតីត CEO របស់ Apple លោក John Scully ថាប្រសិន
ជាគាត់មិនអាចបង្កើតក្រុមហ៊ុន Apple បានទេ ប្រហែលជាគាត់ (Jobs) នឹងក្លាយជា កវីនិពន្ធ
"តែលតោល" ម្នាក់នៅក្នុងទីក្រុងប៉ារីស ។
Jobs លែងទៅកាន់ព្រះវិហារទៀតតាំងពីគាត់មានអាយុ ១៣ឆ្នាំ
នៅពេលដែល Jobs មានអាយុ ១៣ឆ្នាំ,គាត់បានឃើញរូបភាពក្មេងៗអត់ឃ្លាននៅលើក្រប
ទស្សនាវដ្តី Life ។ គាត់បានសួរទៅកាន់បរិស័ទ្ធនៅក្បែរព្រះវិហារថា មានមើលឃើញពីក្តី
ទុក្ខវេទនារបស់ក្មេងៗទាំងអស់នោះដែររឺទេ។ក្រោយមកគាត់ក៏លែងទៅកាន់ព្រះវិហារទៀត
និងឈប់ធ្វើជាគ្រិស្តសាសនិកចាប់តាំងពីពេលនោះមក។
iPod របស់ Jobs មានជាង ១៥អាល់ប៊ុមរបស់ Bob Dylan និង ៣អាល់ប៊ុម របស់
Yo-Yo Ma ហើយមានតែសៀវភៅមួយក្បាលគត់នៅក្នុង iPad 2 របស់គាត់៖
នៅក្នុង iPod របស់លោក Steve Jobs មានបទចំរៀងជាច្រើនរបស់អ្នកចំរៀង Bob Dylan និង
Yo-Yo Ma ។ គាត់ធ្លាប់បាននិយាយថា Yo-Yo Ma គឺប្រៀបបានជាសាក្សីមួយដែលបញ្ជាក់ថា
មានព្រះពិតប្រាកដមែន ។ នៅក្នុង iPad 2 របស់គាត់វិញមានតែសៀវភៅមួយក្បាលគត់
ដែលគាត់ទាញយកមកអាន មានចំណងជើងថា �An Autobiography of a Yogi� ហើយក្នុង
មួយឆ្នាំគាត់អានវាម្តងកាលពីគាត់នៅក្មេង ។
Jobs ចាត់ទុកស្ទើរតែគ្រប់គ្នាសុទ្ធតែអាចធ្វើការផ្លាស់ប្តូរបានទាំងអស់ លើកលែងតែ
Jonathan Ive
អ្នករចនាម៉ូដ Jony Ive របស់ Apple មានអំណាចធំបំផុតនៅក្នុងក្រុមហ៊ុន ដោយ Jobs ជាអ្នក
រៀបចំផ្ទាល់ ហើយចាត់ទុកថា Ive គឺជា �ដៃគូផ្នែកសតិអារម្មណ៍� របស់ខ្លួនទៀតផង។ ភរិយា
របស់លោក Jobs បាននិយាយជាមួយ Isaacson ថា៖ �ស្ទើរតែគ្រប់គ្នានៅក្នុងឆាកជីវិតរបស់
Steve សុទ្ធតែអាចធ្វើការផ្លាស់ប្តូរបានទាំងអស់,លើកលែងតែ Jony� ។
Steve Jobs ធ្លាប់ជួបមុខឪពុកបង្កើតរបស់គាត់ប៉ុន្តែមិនស្គាល់
Walter Isaacson បានអោយដឹងថា Jobs ជាធម្មតាតែងតែទៅកាន់ភោជនីយដ្ឋានរបស់ឪពុក
បង្កើតរបស់គាត់នៅកំឡុងឆ្នាំ ១៩៨០ ។ Jobs គឺជាកូនចិញ្ចឹម ក្រោយមកគាត់បានជួបជាមួយ
ប្អូនស្រីបង្កើតរបស់គាត់ឈ្មោះថា Mona Simpson រួចក៏មានទំនាក់ទំនងល្អជាមួយគ្នា។
Simpson ធ្លាប់បានជួបឪពុកបង្កើតរបស់គាត់និងធ្លាប់បានស្តាប់ពាក្យរៀបរាប់របស់ឪពុកថា
"ប្រសិនបើកូនបានឃើញពីកាលឪពុកនៅគ្រប់គ្រងភោជនីយដ្ឋានកាលពីមុននោះ...គ្រប់គ្នា
សុទ្ធតែបានទៅកាន់ទីនោះ។ មិនតែប៉ុណ្ណោះ Steve Jobs ក៏បានទៅកាន់ទីនោះផងដែរ
ហើយថែមទាំងបានអោយលុយធីបឪពុកជាច្រើនទៀតផង� ។
Simpson បានរៀបរាប់រឿងទាំងអស់នេះជាមួយ Jobs ប៉ុន្តែ Jobs បដិសេធមិនធ្វើទំនាក់ទំនង
ជាមួយឪពុកពីព្រោះតែគាត់មិនជឿសំដីរបស់ប្អូនស្រី។ Jobs ក៏ធ្លាប់នឹកឃើញថាធ្លាប់ជួបគាត់
ផងដែរ៖" ខ្ញុំធ្លាប់បានទៅកាន់ភោជនីយដ្ឋាននោះប៉ុន្មានដងដែរ ហើយក៏ធ្លាប់ជួបម្ចាស់ហាង
ទៀតផង ។ គាត់គឺជាជនជាតិស៊ីរី ,ទំពែកក្បាល។ ពួកខ្ញុំធ្លាប់ចាប់ដៃគ្នាទៀតផង� ។
Bill Clinton ធ្លាប់សុំការណែនាំពី Steve Jobs នៅក្នុងរឿងអាស្រូវជាមួយស្រ្តីឈ្មោះ
Monica Lewinsky
តាមប្រភពពត៌មាន Telegraph អោយដឹងថាលោក Bill Clinton អតីតប្រធានាធិបតីរបស់
សហរដ្ឋអាមេរិក ធ្លាប់បានហៅទូរស័ព្ទទៅលោក Steve Jobs ពេលដែលគាត់បានជាប់ជំពាក់
នៅក្នុងរឿងអាស្រូវផ្លូវភេទជាមួយស្រ្តីឈ្មោះ Monica Lewinsky ។ Jobs បាននិយាយជាមួយ
លោក Bill Clinton ថា៖�ខ្ញុំមិនដឹងថាលោកពិតជាបានប្រព្រឹត្តដូច្នេះមែន រឺមួយក៏មិនមែននោះ
ទេប៉ុន្តែប្រសិនជាពិតមែន លោកគួរតែនិយាយប្រាប់ដល់អ្នកគ្រប់គ្នា� ។
Jobs មិនសប្បាយចិត្តពីព្រោះ iPad មិនទទួលបានការស្វាគមន៍
នៅពេលដែល iPad បង្ហាញវត្តមាន មនុស្សម្នារជាច្រើនបាននិយាយចំអកឡកឡឺយថា វាគឺ
ជាផលិតផលមួយដែលមិនចាំបាច់ និងឈ្មោះទៀតសោតក៏អាក្រក់។ Jobs ទទួលបានសារ
រិះគន់ប្រមាណជាជាង ៨០០ ដែលធ្វើការរិះគន់លើ iPad នេះ ។ គាត់បានប្រាប់អោយដឹងថា
គាត់អស់សង្ឃឹមជាខ្លាំង ។
Jobs ធ្លាប់បានបដិសេធមិនទទួលយកគំនិតស្តីពី Applications
Jobs ធ្លាប់បានដាក់ចេញនូវគំរោងផែនការអស្ចារ្យជាច្រើន ប៉ុន្តែគាត់ធ្លាប់បានធ្វើការបដិសេធ
មិនទទួលយកនូវរបកគំហើញដ៏ល្បីបំផុតមួយគឺខាង Applications ។ Issaacson អោយដឹងថា
ដំបូងឡើយ Jobs បានដកចោលនូវគំនិតខាង Applications ដោយគាត់និយាយថា ក្រុមហ៊ុន
មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការដោះស្រាយនូវរាល់បញ្ហាជាមួយអ្នកជំនាញអភិវឌ្ឍន៍
កម្មវិធីនោះឡើយ ។ តែក្រោយមកសមាជិកម្នាក់ក្នុងចំណោមក្រុមប្រឹក្សាភិបាលរបស់ Apple
លោក Art Levinson បានហៅទូរស័ព្ទទៅកាន់លោក Jobs ជាច្រើនដងដើម្បីពន្យល់ Jobs
អោយប្តូរគំរោងវិញ Jobs ក៏យល់ព្រម ។
នៅពេលដែលដឹងថាមានកើតជំងឺមហារីកលំពែងភា្លម Jobs បដិសេធមិនធ្វើការវះ
កាត់ ក្រោយមកគាត់មានការស្តាយក្រោយយ៉ាងខ្លាំង
Issaacson បានសួរលោក Jobs ពីមូលហេតុដែលលោកបដិសេធមិនព្រមធ្វើការវះកាត់ គាត់
បានឆ្លើយថា៖�ខ្ញុំមិនចង់អោយសារពាង្គកាយរបស់ខ្ញុំត្រូវគេវះកាត់នោះទេ...� ។ តែក្រោយ
មកគាត់មានការសោកស្តាយជាខ្លាំង និងស្តាយថាគាត់គួរតែធ្វើការវះកាត់អោយបានលឿន
ជាងនេះ ។
Steve Jobs មិនមែនជាមនុស្សម្នាក់ដែលល្អគ្រប់ពេលនោះទេ
Issaacson អោយដឹងថា៖ �ជួនកាលពេលដែលលោក Jobs មានអារម្មណ៍ឆេវឆាវខឹងសម្បារ
គាត់នឹងអាចប្រព្រឹត្តរឿងដែលអាក្រក់បំផុតលើមនុស្សទូទៅដែលនៅជុំវិញគាត់ទៀតផង ។
Jobs នៅតែសង្ឃឹមទៅលើអភូតហេតុណាមួយនៅក្នុងវិនាទីចុងក្រោយ
នៅក្នុងជំនួបចុងក្រោយជាមួយ Issaacson កំឡុងខែសីហា Jobs នៅតែសង្ឃឹមថានឹងមាន
ឱសថថ្មីណាមួយអាចជួយលោកអោយផុតពីសេចក្តីស្លាប់បាន ។ គាត់ធ្លាប់បាននិយាយថា
�ជួនកាលខ្ញុំជឿលើព្រះ ជួនកាលមិនជឿនោះទេ ។ ហើយចាប់តាំងពីខ្ញុំមានជំងឺមហារីកនេះ
មក ខ្ញុំចាប់ផ្តើមមានជំនឿលើព្រះកាន់តែខ្លាំង ។ អ្វីទាំងនោះប្រហែលជាព្រោះតែខ្ញុំចង់ដាក់
ជំនឿទៅលើឆាកជីវិតបន្ទាប់ពីសា្លប់ទៅ ជឿថាគ្រប់យ៉ាងមិនត្រូវបានបាត់បង់ទាំងអស់នោះ
ទេនៅក្រោយពេលស្លាប់ទៅនោះ ។
Steve រស់នៅក្នុងគេហដ្ឋានមួយបែបសាមញ្ញធម្មតា
Steev Jobs មិនចូលចិត្តគេហដ្ឋានធំទូលាយ និងការរស់នៅបែបឡូយឆាយនោះទេ ។ គាត់
រស់នៅតែក្នុងគេហដ្ឋានសាមញ្ញមួយនៅតាមវិថីធម្មតា មិនមានរបង រឺអ្នកយាមនោះទេ សូម្បី
តែទ្វារក្រោយរបស់គាត់ក៏មិនចាក់សោរផង ។ Steve ចង់អោយកូនរបស់គាត់មានឆាកជីវិត
មួយធម្មតា ។
Steve បានទទួលភាពអស្ចារ្យពីឪពុករបស់ខ្លួន
Paul Jobs គឺជាជាងម៉ាស៊ីនម្នាក់ដ៏ជំនាញ ។ គាត់បានបង្រៀនកូនប្រុសរបស់គាត់គឺ Steve
ពីរបៀបបង្កើតផលិផលដ៏អស្ចារ្យជាច្រើន ។ នៅពេលដែលពួកគេបានសាងសង់របង គាត់
បាននិយាយទៅកាន់ Steve ថា"កូនត្រូវតែធ្វើរបងក្រោយ(បើទោះបីជាគេមើលមិនឃើញក៏
ដោយ)អោយស្អាតដូចរបងមុខ ព្រោះវានឹងឆ្លុះបង្ហាញពីភាពអស្ចារ្យនៃខ្លួនយើង"។
Steve សន្យានឹងខ្លួនឯងថាគាត់នឹងមិនបណ្តាយអោយប្រាក់កាសបំផ្លាញឆាកជីវិត
របស់គាត់នោះទេ
�តាមរយៈអ្នកធ្វើការនៅក្នុង Apple,ខ្ញុំសង្កេតឃើញថាប្រាក់កាសអាចធ្វើការផ្លាស់ប្តូរមនុស្ស
បានយ៉ាងណា,ភាគច្រើនពួកគេចង់ក្លាយជាអ្នកមាន,ពួកគេចាប់ផ្តើមទិញគេហដ្ឋានធំទូលាយ
ប្រពន្ធរបស់គេនឹងត្រូវធ្វើការវះកាត់កែរសម្ផស្ស...និងប្រែក្លាយពីមនុស្សល្អម្នាក់ទៅជាមនុស្ស
ដ៏ចំឡែក ។ ហើយខ្ញុំសន្យាជាមួយខ្លួនឯងថា ខ្ញុំនឹងមិនបណ្តាយអោយប្រាក់កាសបំផ្លាញ
ឆាកជីវិតរបស់ខ្ញុំនោះឡើយ �
Steve មិនទទួលយកនូវចំលើយថា"ទេ" នោះទេ
នៅពេលធ្វើការជាមួយបុគ្គលិក, Jobs នឹងនិយាយថា យើងត្រូវធ្វើការងារនេះអោយរួចរាល់
នៅក្នុងខែខាងមុខនេះ ។ បុគ្គលិកជាច្រើនបានធ្វើការជំទាស់ ពីព្រោះតែមិនអាចធ្វើការដ៏
ច្រើនយ៉ាងនេះក្នុងកំឡុងពេលត្រឹមតែមួយខែ ។ Jobs នឹងនិយាយថា"អាច ,ពួកគេអាចធ្វើ
បាន" បុគ្គលិករបស់គាត់នឹងអាចធ្វើបាន ។
សំណូមពរតែមួយគត់របស់ Jobs អំពីសៀវភៅជីវប្រវត្តិ៖គំរបសៀវភៅត្រូវតែស្អាត
ចំពោះលោក Jobs,ការពិពណ៌នាគឺជាអ្វីៗទាំងអស់ គាត់សន្យាថានឹងមិនធ្វើការត្រួតពិនិត្យ
ឡើងវិញនោះទេនូវរាល់អ្វីដែលលោក Walter Isaacson បានសរសេរនៅក្នុងសៀវភៅនេះ
ប៉ុន្តែមានសំណូមពរមួយគឺ គំរបសៀវភៅត្រូវតែស្អាត ៕
ប្រភព៖ Genk
ដោយ ៖រដ្ឋា