CamNews

បច្ចេកវិទ្យា 

សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ចេញលក់ក្នុង ទីផ្សារហើយ

សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារហើយក្នុងថ្ងៃ
នេះ(ម៉ោងក្នុងប្រទេសកម្ពុជា) ដែលសៀវភៅនេះមានទាំងសៀវភៅជាសន្លឹកក្រដាស និង
អេឡិចត្រូនិច ហើយបានបោះពុម្ភស្របពេលជាមួយគ្នានៅតាមបណ្តាប្រទេសមួយចំនួន និង
ត្រូវបានបកប្រែជាច្រើនភាសាផងដែរ ។


រូបលោក Steve Jobs លើគំរបសៀវភៅ
សៀវភៅដែលមានចំណងជើងថា �Steve Jobs� មាន ៦៥៦ទំព័រ ដែលសរសេរដោយលោក
Walter Isaacson,គាត់បានចំណាយអស់រយៈពេល ២ឆ្នាំដើម្បីធ្វើការសម្ភាសលោក Jobs,
គ្រួសារ,មិត្តភក្តិ,អ្នករួមការងារ....ទើបអាចចេញជាសមិទ្ធផលនៅក្នុងថ្ងៃនេះ ។

សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ជាភាសាចិនត្រូវបានដាក់លក់យ៉ាងទូលំទូលាយ
តាមបណ្ណាគារផ្សេងៗ

សំរាប់សៀវភៅប្រភេទជាអេឡិចត្រូនិចត្រូវបានដាក់លក់នៅតាមបណ្ណាគារជាច្រើនក្នុងតំលៃ
១៦,៩៩ដុល្លាអេមេរិកក្នុងមួយក្បាល ខណៈពេលដែលសៀវភៅប្រភេទជាសំលេងមានតំលៃ
២៩,៩៥ដុល្លាអាមេរិក នៅលើ iTunes និងមានតំលៃ ១៧,៩៩ដុល្លាអាមេរិកនៅលើគេហទំព័រ
Amazon.com ។


រូបថតលោក Steve Jobs កាលនៅកុមារ និងឪពុកចិញ្ចឹមរបស់គាត់ក៏ត្រូវបានដាក់ក្នុងសៀវ
ភៅជីវប្រវត្តិនេះផងដែរ ។



នៅក្នុងប្រទេសចិន សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ជាភាសាចិនត្រូវបានដាក់លក់
យ៉ាងទូលំទូលាយនៅក្នុងខេត្តចំនួន ២០ និងទាក់ទាញបានអ្នកអានជាច្រើនមកតំរៀបជួរគ្នា
ដើម្បីរង់ចាំទិញសៀវភៅជីវប្រវត្តិនេះនៅតាមបណ្ណាគារផ្សេងៗ ។ ដោយឡែកនៅតាមបណ្តា
ប្រទេសផ្សេងៗទៀតភាគច្រើនពួកគេកក់ទិញសៀវភៅជីវប្រវត្តិនេះជាប្រភេទសំលេងដែល
ចែកចាយដោយ iTunes (សំរាប់តែ ឧបករណ៍ iPhone, iPod និង iPad) រឺក៏តាម Amazon
(សំរាប់ Kindle) ៕

ប្រភព៖ DT
ដោយ៖ រស្មី

Tags: electronicceoamazonappleiphoneipodsteve jobsapple ceoceo apple