Apple បានបន្តធ្វើការវាយលុកចូលក្នុងទីផ្សារ តំលៃថោកៗ នៅតាមបណ្តាប្រទេស នៅអាស៊ី។ ក្រុមហ៊ុននេះ ជិតធ្វើការបង្ហាញ និងដាក់លក់ iPhone 4 នៅប្រទេស ឥណ្ឌា ក្នុងតំលៃសមរម្យមួយ គឺ ២៥០ ដុល្លារ។
Apple កំពុងតែដាក់ចេញនូវផែនការ លក់ឡើងវិញនូវគំរូម៉ូដែល iPhone 4 នៅលើទីផ្សារប្រទេស ឥណ្ឌា ក្នុងកំរិតតំលៃ ១៥០០០ រ៉ូពី (ប្រហាក់ប្រហែល ២៥០ ដុល្លារ)។ Times of India បានឲ្យដឹង ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៤ កំពុងតែធ្វើការទាក់ទងជាមួយ Apple ដើម្បីក្លាយជាអ្នកចែក ចាយផ្ទាល់ ស្របច្បាប់ នូវស្មាតហ្វូននេះ។
iPhone 4 វើហ្សិន 8GB នឹងត្រូវបានដាក់លក់បញ្ចុះតំលៃ ៤៣% បើប្រៀបជាមួយនឹង តំលៃដើម ហើយក៏មានកម្មវិធី បង់រំលស់ប្រាក់ជារៀងរាល់ខែ ថែមទៀតផង។ បណ្តាឧបករណ៍ Mobile របស់ Apple ដែលកំពុងតែមានមុខនៅលើទីផ្សារប្រទេសឥណ្ឌា រួមមាន iPhone 5S, iPhone 5C និង iPhone 4S។
Apple បានបដិសេធ ក្នុងការបញ្ជាក់ថា iPhone 4 ដែលនឹងជិតយកមកដាក់លក់ នៅប្រទេស ឥណ្ឌានេះ ជាហាងលក់លាងឃ្លាំង ឬក៏ជាស្មាតហ្វូនដែលបានផលិតថ្មីៗទៀត នោះទេ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing