លោកស្រី Louise Pentland នាយកផ្នែកនីតិកម្មរបស់ក្រុមហ៊ុន Nokia បានលើកឡើងថា ៖ “Nokia គឺជាក្រុមហ៊ុនឈានមុខគេផ្នែកខាងបច្ចេកវិទ្យា ដែលគេត្រូវការដើម្បីយកទៅផលិតទូរស័ព្ទល្អៗ។ យើងបានផ្តល់អជ្ញាបណ្ណជូនក្រុមហ៊ុនប្រមាណជាង ៤០ ក្រុមហ៊ុន ដើម្បីមានសិទ្ធិប្រើប្រាស់ប៉ាតង់
របស់ Nokia។ ថ្វីបើយើងពុំមានបំណងដាក់ពាក្យបណ្តឹងវិវាទ ក៏ប៉ុន្តែ Nokia ចាំបាច់ត្រូវតែ អនុវត្ត
វិធានការបែបនេះដើម្បីបញ្ឈប់រាល់សកម្មភាពប្រើប្រាស់បច្ចេកវិទ្យានិងគំនិតច្នៃប្រឌិតរបស់យើង
ដោយគ្មានការអនុញ្ញាត។
វិធានការរបស់ Nokia រួមមានដូចជា ការដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ
សហរដ្ឋករណីក្រុមហ៊ុន HTC, តុលាការសហព័ន្ធប្រចាំរដ្ឋ Delaware នៃសហរដ្ឋ ករណីក្រុមហ៊ុន
HTC និង Viewsonic, តុលាការភូមិភាគប្រចាំរដ្ឋធានី Dusseldorf នៃប្រទេសអាឡឺម៉ង់ ករណីក្រុមហ៊ុន
HTC និង RIM និងតុលាការភូមិភាគប្រចាំរដ្ឋធានី Mannheim និង Munich នៃប្រទេសអាឡឺម៉ង ករណី
ក្រុមហ៊ុនទាំងបី។សរុបទាំងអស់ ប៉ាតង់របស់ Nokia មានចំនួន ៤៥ ប៉ាតង់ ដែលស្ថិងនៅក្នុងចំណាត់
ការនៃ ពាក្យបណ្តឹងនេះ។
ការច្នៃប្រឌិតផ្សេងៗរបស់ Nokia ដែលស្ថិតនៅក្រោមការការពារនៃប៉ាតង់ទាំងនោះ កំពុងតែត្រូវ
បានប្រើប្រាស់ ដោយក្រុមហ៊ុនជាច្រើនដើម្បីលើកកំពស់សមត្ថភាពដំណើរការនៃតួទូរស័ព្ទ(ដូចជា
Dual function antennas, power management & multimode radio)និងដើម្បីសំរួល ដំណើរការកម្មវិធី
ទូរស័ព្ទ (ដូចជា Applications stores, multitasking, navigation, ការបង្ហាញសារឆ្លើយឆ្លងគ្នាតាម
បែបសន្ទនា, dynamic menus, data encryption, និងការទាញយកឯកសារដែលគេភ្ជាប់មកជាមួយ
នឹងអ៊ីមែល។
លោកស្រី Louise Pentland នាយកផ្នែកនីតិកម្មរបស់ក្រុមហ៊ុន Nokia
លោក Pentlandបានសង្កត់ធ្ងន់ថា ៖ ការច្នៃប្រឌិតទាំងនោះគឺជាមូលដ្ឋានគ្រឹះនៃផលិតផល Nokia ។ យើងមានបំណងឲ្យក្រុមហ៊ុនទាំងនោះគោរពកម្មសិទ្ធិបញ្ញារបស់យើង និងប្រកួត ប្រជែងដោយប្រើ
ប្រាស់គំនិតច្នៃប្រឌិតរបស់ខ្លួន ក៏ប៉ុន្តែ ចំពោះការប្រើប្រាស់ប៉ាតង់របស់ Nokia ដោយគ្មានការអនុញ្ញាត
យ៉ាងដូច្នេះយើងត្រូវអនុវត្តវិធានការផ្លូវច្បាប់។