កាលពីពេលថ្មីៗនេះក្រុមហ៊ុន IBM ទើបតែបានធ្វើសេចក្តីប្រកាសជាផ្លូវការមួយស្តីពីការតែង
តាំងលោកស្រី Virginia Rometty ធ្វើជានាយកប្រត្តិបត្តិក្រុមហ៊ុន ដែលនឹងឡើងជំនួសលោក
Samuel Palmisano នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ។ ហើយលោក Palmisano
នឹងកាន់តំណែងជាអគ្គនាយកនៃថ្នាក់ដឹកនាំរបស់ IBM ។ នេះក៏ជាប្រវត្តិសាស្រ្តមួយផងដែ
ររបស់ IBM ដែលមានស្ត្រីភេទធ្វើជាអ្នកដឹកនាំដំបូងរបស់ខ្លួន ។
កើតនៅឆ្នាំ១៩៥៨ លោកស្រី Rometty បានចូលបំរើការងារនៅ IBM តាំងពីឆ្នាំ១៩៨១ មក
នឹងធ្លាប់ធ្វើការងារមានតួនាទីជាវិស្វករផ្នែកប្រព័ន្ធ Network នៅក្នុង IBM អស់រយៈពេល ៣០
ឆ្នាំ មកហើយផងដែរ ហើយកំពុងតែកាន់តួនាទីជាអគ្គនាយករង គ្រប់គ្រងការលក់,ទីផ្សារនិង
យុទ្ធសាស្ត្ររបស់ IBM មុនពេលដែលគាត់ត្រូវបានជ្រើសតាំងអោយធ្វើជានាយកប្រត្តិបត្តិ ។
កំឡុងពេលនោះដែរលោក Palmisano កាន់តួនាទីជា CEO របស់ IBM ចាប់តាំងពីឆ្នាំ ២០០២
មក។ នៅក្រោមការគ្រប់គ្រងរបស់លោក, IBM បានធ្វើការបោះបង់នូវវិស័យជំនួញរបស់ខ្លួន
មួយចំនួនរួមមានខាងផ្នែក កុំព្យូទ័រឯកជន ម៉ាស៊ីនព្រីន ឧបករណ៍រក្សាទិន្នន័យ (HD).... និង
មានគំរោងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសមួយចំនួនដូចជា ចិន ប្រេស៊ីល ឥណ្ឌា រុស្ស៊ី
និងទីផ្សារថ្មីៗមួយចំនួនទៀតផងដែរ ។
IBM មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងដែលបានជ្រើសតាំងស្ត្រីអោយឡើងធ្វើជាថ្នាក់ដឹក
នាំដំបូងគេនោះទេ កន្លងមកក្រុមហ៊ុន HP ក៏បានធ្វើការជ្រើសតាំងលោកស្រី Carly Fiorina
អោយកាន់តំណែងជា CEO របស់ខ្លួនផងដែរ មិនតែប៉ុណ្ណោះក្រុមហ៊ុន eBay ក៏មានស្រ្តីជា
អ្នកដឹកនាំគឺលោកស្រី Meg Whitman ហើយថ្មីៗនេះក្រុមហ៊ុន Yahoo ក៏បានជ្រើសតាំងលោក
ស្រី Carol Bartz ធ្វើជា CEO ដូចគ្នា ៕
ប្រភព ៖ DT
ដោយ ៖ រស្មី