CamNews

ទូរស័ព្ទ 

លេចចេញនូវរូបភាព ជាផ្លូវការរបស់ស្មាតហ្វូន Nexus 5

ថ្មីៗនេះ គេហទំព័រហូឡង់មួយមានឈ្មោះថា MOBILEAKS បានបង្ហោះនូវព័ត៌មានមួយ ដែលត្រូវ
បានគេចាត់ទុកថាជារូបភាពផ្លូវការរបស់ Nexus 5 (ស្មាតហ្វូន Nexus ជំនាន់បន្ទាប់របស់ Google)។

ក្នុងនោះ Nexus 5 គឺជាការបន្តសហការគ្នារវាង Google និង LG។ រួមជាមួយរូបភាព បណ្តាព័ត៌មាន
រូបសណ្ឋានមូលដ្ឋានរបស់ Nexus 5 ក៏ត្រូវបាន MOBILEAKS បង្ហាញ។

ជាក់ស្តែង Nexus 5 នឹងបំពាក់នូវ CPU Quad Core Qualcomm Snapdrogon 800 ល្បឿន 2,3
GHz រួមជាមួយ RAM 3GB។ វាក៏បំពាក់នូវអេក្រង់ OLED 5,2 inch, កំរិតពន្លឺ Full HD 1920 x 1080
និងមានថ្មបរិមាណ 3300 mAh។

Nexus 5 ត្រូវបានឲ្យដឹងថា នឹងបំពាក់ដោយកាមេរ៉ាមុខទំហំ 2,1 megapixel និងកាមេរ៉ាក្រោយទំហំ
16 megapixel។ ជាក់ស្តែង ជំនួសឲ្យព័ត៌មានចចាមអារាមដែលបាននិយាយថា កាមេរ៉ារបស់ Nexus
5 ត្រូវបានផ្គត់ផ្គង់ដោយ Nikon, MOBILEAKS បានកំនត់ថា វានឹងផ្គត់ផ្គង់ដោយ OmniVision ។

ក្រោយពីបង្ហោះរូបភាពនេះឡើង MOBILEAKS ក៏បានបញ្ជាក់ប្រាប់ថា នេះគ្រាន់តែជារូបភាព ក្នុង
ជំហានអភិវឌ្ឍដំបូងរបស់ Nexus 5។ ដូច្នេះ Version ផ្លូវការ អាចនឹងមានការផ្លាស់ប្តូរតិច រឺច្រើន
ថែមទៀត។ បច្ចុប្បន្នទាំង Google ក៏ដូចជា LG នៅមិនទាន់បញ្ចេញប្រតិកម្មណាមួយ ទៅលើរូប
ភាពដែលបានលេចចេញនេះទេ៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: Nexus 5 google phone hightech