ទីក្រុងឡុងដ្រ៏ ចក្រភពអង់គ្លេស ៖ នៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Nokia រៀបចំឡើង
ដើម្បីជួបជាមួយអតិថិជន ដៃគូពាណិជ្ជកម្ម និងក្រុមហ៊ុនផលិត-កម្មវិធីទូទាំងពិភពលោក ដែលមានឈ្មោះថា Nokia World, ក្រុមហ៊ុន Nokia បានលាតត្រដាងអំពីភាពរីកចំរើននៃការ
អនុវត្តយុទ្ធសាស្ត្ររបស់ខ្លួន ដោយបានបង្ហាញនូវផលិតផល-សេវាកម្ម-គ្រឿងបំពាក់បន្ថែម
ថ្មីៗប្រកបដោយភាពច្នៃប្រឌិតរាប់បញ្ចូលទាំងផលិតផលស្រឡាយ Lumiaដែលជាស្មាតហ្វូន
Nokia ដំបូងបង្អស់ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows Phone ។ Nokia Lumia 800
នាំមកនូវកម្មវិធីដ៏រស់រវើក ជាពិសេសវាផ្តល់បទពិសោធន៍ប្រើប្រាស់ អ៊ិនធឺណិត និងបណ្តាញ
សង្គមយ៉ាងអស្ចារ្យ។ លើសពីនេះវានៅមានលក្ខណៈពិសេសជាច្រើនទៀតដូចជាម៉ាស៊ីនថត រូបសមត្ថភាពខ្ពស់ និង Signature ថ្មីជាដើម។ រីឯស្មាតហ្វូន Nokia Lumia 710 វិញ រំលេច
ដោយពណ៌យ៉ាង ស្រស់ស្អាត និងមានតំលៃដ៏សមគួរ។
ទន្ទឹមនឹងនេះ Nokia ក៏បានបង្ហាញនូវទូរស័ព្ទម៉ូដែលថ្មីចំនួន ៤ ម៉ូដែលទៀត ដែលមានការ
រចនាម៉ូដយ៉ាង ទាន់សម័យ ហើយថែមទាំងផ្តល់ជូននូវបទពិសោធន៍បណ្តាញសង្គម និង
បច្ចេកវិទ្យាប្រាប់ពីទីតាំងយ៉ាងល្អ។ Nokia Asha 300, Nokia Asha 303, Nokia Asha 200 និង
Nokia Asha 201 សុទ្ធសឹងមានលក្ខណប្រហាក់ ប្រហែលទៅ នឹងស្មាតហ្វូន។ វាមានប៊ូតុង
QWERTY មានអេក្រង់ Touch screen និងផ្តល់នូវការបើកអ៊ិនធឺ ណិត បណ្តាញសង្គម ផ្ញើ
អ៊ីមែល និង Chat បានយ៉ាងងាយស្រួល ហើយវាសុទ្ធតែមានកម្មវិធីលំដាប់ថ្នាក់ពិភពលោក
ពី Nokia Store ថែមទៀត។
លោក ស្ទីវិន អ៊ីឡុប នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖ �� កាលពី
៨ ខែមុន យើង បានប្រកាសប្រាប់ពិភពលោកអំពីយុទ្ធសាស្រ្តថ្មីរបស់យើង ដោយឡែកនៅ
ថ្ងៃនេះ យើងបញ្ជាក់ប្រាប់ពិភព លោកអំពីដំណើរការរីកចំរើននៃយុទ្ធសាស្រ្តរបស់យើង។ យើងកំពុងតែដឹកនាំការច្នៃប្រឌិតលើផលិតផល គ្រប់លំដាប់ថ្នាក់ ទាំងស្មាតហ្វូន ទាំង
ម៉ូបាលហ្វូន។ រាប់ចាប់តាំងពី Nokia Lumia 800 រហូតមក ដល់ Nokia Asha 201 គឺយើងកំពុង
តែនាំមកនូវផលិតផលថ្មីដ៏ល្អប្រសើរចូលក្នុងទីផ្សារកាន់តែបានលឿនជាងសព្វមួយ ដង។ ខ្ញុំពិតជាមានមោទនភាពនឹងផលិតផលថ្មីៗទាំងនេះណាស់ ដែលវាគឺជាស្នាដៃរបស់ របស់
បុគ្គលិកបំរើ ការនៅ Nokia �� ។
លោក Pete Cunningham អ្នកវិភាគនៃក្រុមហ៊ុន Canalys បានលើកឡើងថា ៖ �� ចាប់តាំង
ពីមានការផ្លាស់ ប្តូរយុទ្ធសាស្ត្ររយៈពេលត្រឹមតែ ៨ ខែ ប៉ុណ្ណោះ ក្រុមហ៊ុន Nokia បានចាប់
ផ្តើមមានថាមពលថ្មីដូចជា - ការបង្កើនការកែលំអបានយ៉ាងសកម្មទៅលើប្រព័ន្ធប្រតិបត្តិការ
Symbian, ការសហការជាមួយ Microsoft ក្នុងការយក Windows Phone មកប្រើប្រាស់, និង
ការបន្តពង្រឹងផលិតផលទូរស័ព្ទចល័តអោយកាន់តែរឹង មាំនិងប្រសើរឡើងជាដើម។ Nokia
កំពុងតែអនុវត្តនូវអ្វីដែលខ្លួនបានប្រកាស និងកំពុងតែស្ថិតនៅលើ ដំណើរផ្លូវឆ្ពោះទៅកាន់
ភាពជោគជ័យនាពេលអនាគត ��។
ប្រភពោះ Nokia Press, engadget