ឧបករណ៍ Tablet ជំនាន់ទី៣ របស់ Apple គឺ iPad 3 ត្រូវបានក្លាយជាសមិទ្ធិផលថ្មីមួយទៀត
ដែលកំពុងទទួលបានការចាប់អារម្មណ៍បំផុតជាមួយអេក្រង់មាន resolution កាន់តែធំរហូត
ដល់ ២០៤៨ x ១៥៣៦ pixel ដែលជាកំរិតមួយខ្ពស់ជាងកំរិត Full HD នៅលើទូរទស្សន៍នា
សម័យបច្ចុប្បន្នទៅទៀត (១៩២០ x ១០៨០pixel) ។
តាមប្រភព Cnet អោយដឹងថា iPad ថ្មីនេះនឹងរក្សាទំហំដដែលគឺ ៩,៧អ៊ីង ប៉ុន្តែចំពោះចំណុច
ច្បាស់របស់រូបភាពនៅលើ iPad 3 វិញមានកំរិតរហូតដល់ ២៦៤ppi (Pixels Per Inch)ឯណោះ
គឺខ្ពស់ជាងដាច់បើធៀបជាមួយឧបករណ៍ Tablet ដំណើរការប្រព័ន្ធ Android ផ្សេងៗដូចជា
Galaxy Tab 10.1 រឺក៏ Motorola Xoom (១៥០ ppi) និងខ្ពស់ជាង ២ដងបើធៀបជាមួយ iPad 2
ដែលមានត្រឹមតែ ១៣២ ppi ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កំរិតច្បាស់របស់ iPad 3 នេះនៅមិន
ទាន់ស្មើកំរិតច្បាស់ដែលមាននៅលើ iPhone 4S នៅឡើយគឺ ៣៣០ppi ។
ក្រៅពីមាន resolution ខ្ពស់ជាង Full HD អេក្រង់របស់ iPad 3 ក៏មានកំរិតពន្លឺកាន់តតែខ្ពស់
ផងដែរគឺរហូតដល់ ៥៥០nit ខណៈពេលដែលកំរិតនេះនៅក្នុង ម៉ាស៊ីន laptop ទូទៅមានត្រឹម
តែប្រហែលជា ៣៥០nit ប៉ុណ្ណោះ ។
ប្រភពពត៌មានដដែលក៏បានអោយដឹងផងដែរថា ជាមួយបច្ចេកវិទ្យាដ៏អស្ចារ្យបែបនេះ អាច
ធ្វើអោយបណ្តាដៃគូររបស់ Apple មិនអាចផលិតបានគ្រប់គ្រាន់តាមតំរូវការនោះឡើយ និង
ក៏ប្រហែលជាបន្ថយកំរិត resolution បន្តិចមកត្រឹម ១៦០០ x ១២០០pixel ជំនួសវិញ ។
ក្រុមហ៊ុន Apple ក៏មានគំរោងនឹងដាក់បង្ហាញវត្តមានឧបករណ៍ iPad 3 នេះនៅដើមឆ្នាំ២០១២
ខាងមុខនេះផងដែរ ៕
ដោយ៖ រដ្ឋា