Microsoft ទើបតែបានផលិតខ្សែវីដេអូខ្លីមួយដែលឆ្លុះបញ្ចាំងអោយឃើញពីពិភពលោកនា
ពេលអនាគតមានបំលាស់ប្តូរតាមប្រព័ន្ធបច្ចេកវិទ្យាដែលក្រុមហ៊ុនដ៏ធំមួយនេះសង្ឃឹមថានឹង
ធ្វើអោយមានឡើងក្នុងពេលឆាប់ៗនេះ ។ ក្រុមហ៊ុន Microsoft នឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗ
ដើម្បីធ្វើអោយជីវិតរស់នៅរបស់មនុស្សកាន់តែមានភាពស៊ីវីល័យមួយកំរិតទៀតផងដែរ ។
ជាមួយការរីកចំរើននៃបច្ចេកវិទ្យា,ជីវិតរស់នៅរបស់មនុស្សទូទៅនឹងមានការផ្លាស់ប្តូរឆ្ពោះ
ទៅរកភាពស៊ីវីល័យជាងមុន ហើយក៏មិនឈប់នៅត្រឹមហ្នឹង នោះឡើយ Microsoft ចង់
បង្ហាញថាខ្លួននឹងធ្វើអ្វីៗអោយកាន់តែប្រសើរជាង និងសំបូរបែបជាងនេះទៅទៀត ។ ជាក់
ស្តែងនៅក្នុងខ្សែវីដេអូដែល Microsoft ដាក់បង្ហាញនេះបានបង្ហាញយ៉ាងច្បាស់ពីជីវិតរស់នៅ
របស់មនុស្ស នឹងមានការផ្លាស់ប្តូរជាមួយឧបករណ៍អេឡិចត្រូនិចដ៏តូចមួយដែលពួកគេ
កំពុងតែមាននៅក្នុងដៃ ។
ទស្សនាវីដេអូខាងក្រោម៖
ខាងក្រោមនេះគឺជាចំណុចមួយចំនួនលេចធ្លោបំផុតនៅក្នុងខ្សែវីដេអូដែល Microsoft សង្ឃឹម
ថាបច្ចេកវិទ្យានឹងនាំមកអោយជីវិតរស់នៅរបស់មនុស្សកាន់តែមានភាពទាន់សម័យនាពេល
អានាគតដ៏ខ្លីខាងមុខ៖
វ៉ែនតាឆ្លាតវៃ៖ តាមរយៈវ៉ែនតានេះ Microsoft ចង់បង្ហាញពីឧបករណ៍អេឡិចត្រូនិចថ្មីមួយ
ដែលមិនត្រឹមតែប្រើប្រាស់ដូចធម្មតាប៉ុណ្ណោះទេ តែវាអាចមានសមត្ថភាពធ្វើការបកប្រែ
ដោយផ្ទាល់ពីសំលេងនិយាយទៅជាភាសាដែលយើងធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃ(សំរាប់ភាសា
អង់គ្លេស) ហើយ វានឹងមានប្រយោជន៍បំផុតសំរាប់អ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់
ប្រទេសក្រៅ ។
Name cards ឆ្លាតវ័យ៖ បុគ្គលិកទទួលភ្ញៀវម្នាក់នៅក្នុងសណ្ឋាគារ បានកាន់នូវឧបករណ៍
អេឡិចត្រូនិចមួយដែលមានទំហំប្រហាក់ប្រហែលគ្នានឹង Business cards ដូច្នោះដែរ ,ឧបករណ៍នេះនឹងប្រាប់ដំណឹងដល់បុគ្គលិកនោះអោយដឹងថា តើភ្ញៀវណាមួយដែលកំពុង
តែធ្វើដំណើរមកសណ្ឋាគារដែលខ្លូនកំពុងតែបំរើការងារនោះ ។
ទ្វារកញ្ចក់រថយន្តទាន់សម័យ៖ មិនត្រឹមតែជាកញ្ចក់ដែលគ្រាន់តែសំរាប់មើលទៅខាង
ក្រៅប៉ុណ្ណោះទេទ្វារកញ្ចក់នេះថែមទាំងមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយដើម្បីប្រែក្លាយ
វាទៅជាឧបករណ៍អេឡិចត្រូនិចមួយដែលមានបង្ហាញពីកាលបរិច្ឆេទ ពេលវេលា និងកាល
វិភាគធ្វើការងារជាដើម....។
សោរទ្វាសណ្ឋាគារអន្តរកម្ម៖ ជាមួយសោរទ្វាប្រភេទថ្មីនេះអ្នកប្រើប្រាស់មិនចាំបាច់ធ្វើការ
បំពេញសំនុំបែបបទរួចផ្តល់ដំណឹងទៅអោយអ្នកបំរើសេកម្មដូចមុនទៀតឡើយ ។
ផ្លាកផ្សាយពាណិជ្ជកម្មចេះមានប្រតិកម្ម៖ ផ្លាកផ្សាយពាណិជ្ជកម្មនេះអាចស្គាល់មុខនឹង
ដឹងបានថាអ្នកណាកំពុងតែមើលវា និងមានប្រតិកម្មតមមកវិញចំពោះទង្វើនោះភា្លមៗ
ផងដែរ។ ករណីក្នុងខ្សែវីដេអូខាងលើបង្ហាញពីបុរសម្នាក់បានចូលរួមវិភាគទានក្នុងការ
បង្កើតផ្លាកផ្សាយពាណិជ្ជកម្មមួយ ហើយពេលដែលបុរសនោះទៅក្បែរ បុគ្គលដែលនៅក្នុង
ផ្លាកផ្សព្វផ្សាយនោះបានបង្ហាញទង្វើតបមកវិញដែលបញ្ជាក់ពីការអរគុណចំពោះបុរសម្នាក់
នោះផងដែរ ។
កា្តរខៀនបង្រៀននេះចេះមានប្រតិកម្ម និងអាចភ្ជាប់ អ៊ីនធើណែតបាន ។
កុំព្យូទ័រលើតុបញ្ជារដោយសកម្មភាព រឺការធ្វើចលនា៖ អ្នកប្រើប្រាស់អាចផ្លាស់ប្តូរ
Interface នៅលើ Destop បានយ៉ាងងាយដោយគ្រាន់តែធ្វើចលនាដ៏សាមញ្ញបំផុត
(ទស្សនាវីដេអូ)។
ក្រដាសដែលអាចភ្ជាប់ អ៊ីនធើណែត និងភា្ជប់ជាមួយឧបករណ៍អេឡិចត្រូនិចផ្សេងៗបាន ។
ទូរស័ព្ទ smartphone �ស្តើងដូចក្រដាស� ៖ ទូរស័ព្ទ smartphone នេះមិនត្រឹមតែមាន
កំរាស់ស្តើងដូចក្រដាសប៉ុណ្ណោះទេ អេក្រង់របស់វាក៏ជា Touch Screen ផងដែរ ។
ទូរទឹកកកវ័យឆ្លាត៖ ទូរទឹកកប្រភេទថ្មីនេះមិនត្រឹមតែរៀបរាប់ប្រាប់ពីអ្វីដែលមាននៅក្នុង
នោះ នោះទេ តែថែមទាំងប្រាប់ពីវិធីសាស្រ្តក្នុងការចំអិនចំណីអាហារផ្សេងៗទៀតផង ។
ឧបករណ៍ Tablet សំរាប់វិស័យអប់រំ៖ នៅក្នុងទស្សនៈវិស័យរបស់ Microsoft ឧបករណ៍
Tablet នឹងមានរូបរាងកាន់តែស្តើង មានសមត្ថភាពបង្ហាញជាទំរង់ 3D និងត្រូវបានយកមក
ប្រើប្រាស់កាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងវិស័យអប់រំ ។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុន Microsoft បានផលិតខ្សែ
វីដេអូដែលចង់ឆ្លុះបញ្ចាំងអោយឃើញពីមហិច្ឆិតារបស់ខ្លួនក្នុងការធ្វើបំលាស់ប្តូរជីវភាពរស់
នៅរបស់មនុស្សអោយកាន់តែមានភាពប្រសើរឡើងនាពេលអនាគតនោះ ។ កាលពីឆ្នាំ
២០០៩ កន្លងទៅ Microsoft ក៏បានផលិតខ្សែវីដេអូខ្លីមួយដែលឆ្លុះបញ្ចាំងពីពិភពលោកនា
ពេលអនាគតផងដែរ បង្ហាញពីបច្ចេកវិទ្យាថ្មីមួយដែលជួយអោយមនុស្សអាចសំរេចកិច្ចការ
របស់ខ្លួនទទួលបានលទ្ធផលកាន់តែប្រសើរជាងមុនទៀតផង ។ ហើយអ្វីទាំងនោះក្រុម
ហ៊ុន Microsoft សង្ឃឹមថានឹងធ្វើអោយក្លាយជាការពិតនៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ។
ទស្សានខែ្សវីដេអូខាងក្រោម៖
http://www.youtube.com/watch?feature=player_embedded&v=t5X2PxtvMsU
សង្ឃឹមថាស្របពេលជាមួយនឹងការរីកចំរើនឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យា"ពិភពលោក
នាពេលអនាគត�ក្នុងក្តីស្រម៉ៃរបស់ Microsoft នឹងក្លាយជាការពិតនៅក្នុងរយៈពេលដ៏ខ្លីខាង
មុខនេះ និងសង្ឃឹមថាតាមរយៈអ្វីដែលនឹងកើតឡើងនោះនឹងធ្វើអោយមនុស្សទួទៅមាន
ឱកាសដើម្បីទទួលអារម្មណ៍ដ៏អស្ចារ្យថ្មីមួយរបស់ខ្លួននៅក្នុងឆាកជីវិតរបស់ពួកគេតាមរយៈ
វិស័យបច្ចេកវិទ្យានេះ ៕
ប្រភព៖ DT
ដោយ៖ រស្មី