CamNews

បច្ចេកវិទ្យា 

លោក Bill Gates មិនខ្វល់ពីសំដីរិះគន់របស់ Steve Jobs

នៅក្នុងសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs និពន្ធដោយលោក Walter Isaacson ដែល
ត្រូវបានដាក់លក់ជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើការឆ្លុះបញ្ចាំងអោយឃើញ
ផងដែរនូវសំដីរិះគន់ដ៏ធ្ងន់ធ្ងរលើរូបលោក Bill Gates ពីសំណាក់លោក Steve Jobs ។ ប៉ុន្តែ
បើទោះបីជាទទួលរងនូវពាក្យរិះគន់ធ្ងន់ធ្ងរយ៉ាងណាក្តីលោក Bill Gates បានបង្ហាញអោយ
ដឹងវិញផងដែរថា លោកពុំបានផ្តោតការយកចិត្តទុកដាក់ចំពោះពាក្យរិះគន់ទាំងនោះឡើយ ដោយលោកនិយាយថាខ្លួនលោកនិងលោក Steve Jobs គឺមានការប្រកួតប្រជែងដ៏សកម្ម
មួយប្រកបដោយតម្លាភាពបំផុត ។

លោក Bill Gates អ្នកបង្កើតក្រុមហ៊ុន Microsoft ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លា
បំផុតមួយរបស់លោក Steve Jobs ពេញមួយជីវិតរបស់គាត់ ប៉ុន្តែដោយឡែកលោក Jobs
បែរជាពោលពាក្យមិនពិរោះនិងមិនអាចទទួលយកបានយ៉ាងនេះវិញសោះលើដៃគូរបស់
ខ្លួន ។

នៅក្នុងសៀវភៅជីវប្រវិត្តនោះ លោក Steve Jobs បានធ្វើការរិះគន់លោក​ Bill Gates ថាគឺជា
បុគ្គលម្នាក់ដែលអន់ខ្សោយបំផុត មិនមានគំនិតច្នៃប្រឌិត ជាបុគ្គលដែលមិនអាចមានរបកគំ
ហើញអ្វីមួយបានដោយខ្លួនឯង និងជាមនុស្សដែលចាំតែលួចចំលងនួវគំនិតរបស់អ្នកដទៃ។

នៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗកន្លងមកនេះជាមួយក្រុមហ៊ុនសារពត៌មាន ABC News
ចំពោះសំនួរដែលបានលើកឡើងថាតើលោក Bill Gates មានប្រតិកម្មយ៉ាងណាចំពោះពាក្យ
សំដីរិះគន់ដែលមិនអាចទទួលយកបានរបស់ភាគីខាង Apple ?លោក Bill Gates បានអោយ
ដឹងថា �Steve និងខ្ញុំធ្លាប់បានរួមការងារជាមួយគ្នាក្នុងការបង្កើតឡើងនូវម៉ាស៊ីនកុំព្យូទ័រ Mac
ហើយពួកខ្ញុំបានបង្កើតនូវ Software សំរាប់ប្រព័ន្ធដំណើរការលើម៉ាស៊ីនកុំព្យូទ័រមួយនេះ ។
និងអស់រយៈកាលប្រមាណជា ៣០ឆ្នាំកន្លងមកនេះគាត់ (Steve) តែងតែបានលើកឡើងទាំង
ចំណុចល្អជាច្រើនរបស់ខ្ញុំ និងចំណុចមិនល្អផងដែរ � ។

�គំនិតរបស់ខ្ញុំចង់បានន័យថាគាត់(Steve)​ ត្រូវប្រឈមមុខជាមួយការលំបាកជាច្រើននៅ
Apple ។ ជាក់ស្តែងគឺរាល់សមិទ្ធិផលរបស់ Apple តែងតែមានតំលៃមួយខ្ពស់បំផុតដែលធ្វើ
អោយងាយជួបផលវិបាកនៅក្នុងទីផ្សារ​ ។ អាស្រ័យដូចនេះ​នៅចំពោះមុខ Microsoft គឺ
ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយផ្អែកទាំងលើបរិមាណនៃការប្រើប្រាស់ ទាំងជោគ
ជ័យលើតំលៃផលិតផលផងដែរ នេះក៏ព្រោះតែយើងខ្ញុំមានវិធីសាស្រ្តក្នុងការសហការគ្នា
ធ្វើការជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត" ។

ជាមួយភាពជាក់ស្តែងទាំងអស់នោះ ក្នុងកាលទេសៈខុសគ្នាលោក Steve មានអារម្មណ៍
ហាក់បីដូចជាកុំពុងទទួលរងការឡោមព័ទ្ធយ៉ាងដូច្នោះ ដូច្នេះហើយលោក នឹងមានការគិត
ឃើញមួយថាពួកខ្ញុំគឺជាក្រុមមនុស្សអាក្រក់ដែលកំពុងវិលវល់នៅជុំវិញខ្លួនលោកដែលជា
មនុស្សល្អម្នាក់ ។ ហេតុដូច្នេះហើយចំពោះប្រតិកម្មរបស់ Steve គឺងាយយល់បំផុត ។

�ខ្ញុំគោរពលោក Steve ណាស់ ។ ពួកខ្ញុំធ្លាប់បានធ្វើការជាមួយគ្នា និងតែងតែបានធ្វើការ
ជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមក រួមទាំងពេលដែលពួកយើងបានក្លាយគូប្រជែងនឹងគ្នា
ទៀតផង ។ រាល់ការវាយរំលៃរបស់ Steve មិនមានអ្វីដែលធ្វើអោយខ្ញុំមានអារម្មណ៍ខឹង
ក្រោធ និងពិបាកទាំ្រទ្រនោះឡើយ" ។

នៅក្រោមការគ្រប់គ្រងរបស់ខ្លួន Steve Jobs ក៏ធ្លាប់បានពឹងពាក់លើការជួយជ្រោមជ្រែងផ្នែក
ហិរញ្ញវត្ថុពីភាគីខាង Microsoft ផងដែរខណៈពេលដែល Apple កំពុងជួបការលំបាកនោះ ។
មិនដឹងថាប្រសិនជាគ្មានការជួយពីខាងលោក Bill Gates តើ Apple អាចនឹងមានឱកាសដើម្បី
ប្រែក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេនៅក្នុងពិភពលោកនេះដែររឺយ៉ាងណាទេ ស្រួលមិនស្រួល
អាចលក់ទៅបន្តអោយក្រុមហ៊ុនផ្សេងក៏មិនដឹង ជាពិសេសគឺលក់អោយក្រុមហ៊ុន Microsoft
នេះឯង ៕

ប្រភព៖ Genk
ដោយ៖ រដ្ឋា

Tags: electronicapplemicrosoftsteve jobsbill gates