តើអ្នកចង់ក្លាយទៅជា CEO របស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែរឬទេ? ជាក់
ស្តែង ជាមួយទំហំប្រាក់ដ៏ច្រើនសម្បើម និងចំណេះដឹងដ៏សម្បូរបែប ដែល CEO ល្បីៗមានបាន
គឺមានមនុស្សជាច្រើននាក់ ពិតជាស្រមៃចង់បានក្លាយទៅជា CEO ដែរ។ ជាមួយនឹងកិច្ចការច្រើន
រាប់សិបពាន់កិច្ចការ ដែលចាំបាច់ត្រូវធ្វើ នៅចំពោះមុខ ពេលឈរលើតំណែងនេះ តើយើងគួរតែ
ចាប់ផ្តើមពីចំនុចណាទៅ? ថ្មីៗនេះ Yahoo! បានបង្ហាញពីរបាយការណ៍នៃសកម្មភាពប្រចាំថ្ងៃរបស់
CEO លំដាប់កំពូល ពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំ ល្បីៗ នៅលើពិភពលោក ដើម្បីបង្ហាញពីអាថ៌
កំបាំង នៃភាពជោគជ័យរបស់ពួកគេ។ ពិតជាចម្លែក និភ្ញាក់ផ្អើល នៅពេលដែលការងារដំបូង សុទ្ធ
តែចាប់ផ្តើមពីសកម្មភាពនៃការ ..."ក្រោកពីព្រលឹម"។
ខាងក្រោមនេះគឺ CEO ទាំង ១០ រូប របស់បណ្តាក្រុមហ៊ុនធំៗ ដែលបានក្រោកពីដំណេក ក៏ដូចជា
ចាប់ផ្តើមធ្វើការងារ តាំងពីពេលដែលមនុស្សជាច្រើននាក់ទៀត កំពុងតែដេកលង់លក់នៅឡើយ។
1. Tim Cook
CEO បច្ចុប្បន្នរបស់ Apple គឺលោក Tim Cook បានក្រោកតាំងពីព្រលឹមស្រាងៗ។ ក្នុងពេលដែល
មនុស្សជាច្រើនកំពុងតែដេកនៅឡើយ លោក Tim Cook បានក្រោកពីដេកនៅម៉ោង 4h30 ព្រឹក
ហើយទៅក្រុមហ៊ុនធ្វើការនៅម៉ោង 5h ។ គាត់គឺជាមនុស្សដែលមានមុខនៅការិយាល័យ មុនគេ
ហើយក៏ជាអ្នកដែលចេញពីការិយាល័យ ក្រោយគេផងដែរ។
2. Steve Jobs
ប្រហែល ជាអ្នកដែលបានជះឥទ្ធិពលនៃទម្លាប់នេះដល់ Tim Cook គឺពិតជាលោក Steve។ អតីត
CEO Apple លោក Steve Jobs តែងតែក្រោកពីដំណេកនៅម៉ោង 6h ព្រឹក។
3. Padmasree Warrior (នាយកបច្ចេកទេស និងយុទ្ធសាស្រ្តរបស់ Cisco)
អ្នកស្រី Padmasree Warrior ក៏ជា CEO បច្ចេកវិទ្យាម្នាក់ដែលទទួលបានជោគជ័យ ដែលបាន
ក្រោកពីដំណេកនៅព្រឹកព្រលឹម គឺ នៅម៉ោង 4h30 ព្រឹក។
4. Jeff Jordan (អតីតនាយក PayPal និង OpenTable)
លោក Jordan ត្រូវបានបុគ្គលិកធ្វើការជាមួយគាត់ បានឲ្យដឹងថា គាត់តែងតែក្រោកពីដំណេកនៅ
ម៉ោង 5h ព្រឹក។
5. Tim Armstrong (CEO របស់ AOL)
CEO ម្នាក់នេះ ក៏ជា CEO បច្ចេកវិទ្យាម្នាក់ ដែលមានទម្លាប់ក្រោកពីដំណេកពីព្រលឹមផងដែរ គឺ
ក្រោកនៅម៉ោង 5h ព្រឹក។
6. Hans Vestberg (CEO របស់ Ericsson)
តាមប្រភពមិនបានបង្ហាញច្បាស់ថា លោក Vestberg ក្រោកពីដំណេកនៅម៉ោងប៉ុន្មានច្បាស់លាស់
នោះទេ ដោយគ្រាន់តែបញ្ជាក់ថា លោកក៏ជា CEO បច្ចេកវិទ្យាម្នាក់ដែលក្រោកពីដំណេក ពីព្រលឹង
ផងដែរ។
7. Vittorio Colao (CEO ក្រុមហ៊ុន Vodafone)
Colao បានក្រោកពីដំណេករៀងរាល់ម៉ោង 6h ព្រឹក។
8. Marissa Mayer (CEO របស់ Yahoo)
មិនបានបញ្ជាក់ច្បាស់ថា CEO របស់ Yahoo ក្រោកនៅម៉ោងប៉ុន្មាននោះទេ ប៉ុន្តែប្រភពបានបញ្ជាក់
ឲ្យដឹងថា គាត់ដេកតែ 4 ម៉ោងប៉ុណ្ណោះ សំរាប់ថ្ងៃធ្វើការ និងដេក 6 ម៉ោង សំរាប់ថ្ងៃឈប់សំរាក។
9. Tim O'Shaughnessy (CEO របស់ LivingSocial)
លោក Tim តែងតែក្រោកពីដំណេកនៅម៉ោង 5 ព្រឹក ជារៀងរាល់ថ្ងៃ។
10. Paul English (CEO របស់ Kayak)
លោក Paul ក្រោកពីដំណេកនៅម៉ោង 6 ព្រឹក៕
ដោយ៖ សិលា
ប្រភព៖ K14