CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញរូបភាព ផ្នែកខាងមុខនៃ Galaxy Note 3 អេក្រង់ HD 5,68 inch

សល់រយះពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ Galaxy Note 3 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ធំ
មួយរបស់ Samsung។ Model នេះនឹងមានមុខនៅថ្ងៃទី ០៤ ខែកញ្ញា (ម៉ោងក្នុងស្រុក) ហើយវានឹង
ក្លាយជាផលិតផលកំពូលរបស់ Samsung នៅចុងឆ្នាំនេះ។

ថ្មីៗនេះ គេហទំព័រ Etradesupply បានបង្ហាញណែនាំនូវរូបភាពចចាមអារាមមួយចំនួន ស្តីពីបន្ទះ
ស៊ុមអេក្រង់ផ្នែកខាងមុខ។ កាលពីមុន ព័ត៌មានជាច្រើនបាននិយាយថា Note 3 នឹងដំឡើងទំហំ
អេក្រង់ពី 5,5 ដល់ 5,7 ឬ 5,9 ហើយខ្លះថាដល់ 6,3 inch ក៏មាន។ ជាក់ស្តែងតាម Etradesupply,
Note 3 នឹងមានអេក្រង់ទំហំ 5,68 inch ធំជាង Galaxy Note II បន្តិចប៉ុណ្ណោះ។

Phablet ថ្មីនេះ នឹងមានការរចនាម៉ូតស្តើង បណ្តាស៊ុមព័ទ្ធអេក្រង់ក៏បង្រួមស្តើងជាមុន។ ជាពិសេស
ផ្នែកខាងលើ និងខាងក្រោមអេក្រង់ ក៏ត្រូវបានបង្រួមតូចជាងមុនផងដែរ ដែលកត្តានេះ បានធ្វើឲ្យ
Note 3 អាចរក្សាបាននូវខ្នាតប្រវែងដូច Note 2 ប៉ុន្តែមានអេក្រង់ធំជាងមុន៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ zing


Tags: Clear pictures Galaxy Note 3 5.68 inch HD screen smartphone phablet hightech