នៅក្នុងសេចក្តីប្រកាសថ្មីមួយ ដែលទើបតែបង្ហាញ, ក្រុមហ៊ុនស្រាវជ្រាវ NPD DisplaySearch
បានឲ្យដឹងថា HTC កំពុងតែមានគំនិតផលិត Tablet ប្រើ Windows 8 នៅក្នុងឆ្នាំនេះ។ អ្នក
សង្កេតមួយចំនួន បានឲ្យដឹងថា រឿងផលិតនេះ អាចបានចាប់ផ្តើមនៅក្នុងត្រីមាសទី I កន្លង
ទៅនេះ។
ជាក់ស្តែងទាំង HTC និង Microsoft សុទ្ធតែគេចមិននិយាយអ្វីទាំងអស់ ស្តីពីព័ត៌មានចចាមអារាម
ខាងលើនេះ។
ឧបករណ៍នៃក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ បានបញ្ជាក់ថា នឹងបំពាក់នូវអេក្រង់ទំហំ 10,1 inch កំរិត
ពន្លឺ Full HD ដែលផលិតដោយ LG ជាមួយកំរិត Pixel 218 ppi។ សំរាប់ការដំឡើងផលិតផល គឺ
ប្រគល់ឲ្យក្រុមហ៊ុនផលិតឧបករណ៍ដើម Pegatron របស់ប្រទេសចិន ជាអ្នកធ្វើ។ ក្រៅពីនេះ នៅ
មិនទាន់មានព័ត៌មានស្តីពី Hardware ណាផ្សេងទៀត ត្រូវបានបង្ហាញឡើយ។
ថ្មីៗនេះ គំរូ concept ជាច្រើននៃ tablet ថ្មីរបស់ HTC ត្រូវបានយកការរចនាម៉ូតតាម Style របស់
ស្មាតហ្វូន One ក៏លេចចេញព័ត៌មានជាបន្តបន្ទាប់។ អ្នកជំនាញជាច្រើនបានឲ្យដឹងថា ប្រសិន
ក្រុមហ៊ុនចង់ហក់ចូលក្នុងទីផ្សារ Tablet ត្រូវរកនូវអ្វីដែលថ្មីប្លែកទាំង Hardware និង Software
(ទោះតិច រឺច្រើន) មិនត្រឹមតែថ្មី តែរូបរាងខាងក្រៅមួយមុខនោះទេ៕
ដោយ៖ សិលា
ប្រភព៖ VE